កីឡាករ Valencia ​៥​នាក់ ​ឆ្លង Covid-19 ​នៅ​អេស្ប៉ាញ​

​កីឡាករ​របស់​ក្រុម Valencia ​រហូត​ដល់​៥​នាក់​ត្រូវ​បាន​គេ​រក​ឃើញ​វិជ្ជមាន​មេរោគ​ឆ្លង Covid-19 ​ក្រោយ​ពី​ពួកគេ​មាន​អាការៈ​មិន​ស្រួល​ខ្លួន​។

ដំបូង​ឡើយ​កីឡាករ​ Ezequiel Garay ​ជា​ករណី​ដំបូង​គេ​ក្នុង​ក្របខណ្ឌ La Liga ​ដែល​តេស្ដ​ឃើញ​មេរោគ Covid-19 ​។ ​តែ​ប៉ុន្មាន​ម៉ោង​ក្រោយ​មក ​ក្រុម Valencia ​បាន​នាំ​កីឡាករ​របស់​ខ្លួន​ទាំង​អស់​ធ្វើ​តេស្ដ​រក​មេរោគ​ដែរ ​ហើយ​ចុង​ក្រោយ ​បាន​បង្ហាញ​ថា​សមាជិក​៤​នាក់​ទៀត​ក៏​មាន​ផ្ទុក​មេរោគ​នេះ​ដូច​គ្នា។ ​ដោយ​នេះ ​ជា​ករណី​ដំបូង​បំផុត​ដែល​កីឡាករ​ក្នុង​ក្របខណ្ឌ​កំពូល​អេស្ប៉ាញ​ឆ្លង​រោគ។

​រំលឹក​ថា​អេស្ប៉ាញ​បាន​ប្រកាស​បិទ​ក្រុង​៤​រូច​ជា​ស្រេច​ហើយ ​ដើម្បី​ការពារ​មេរោគ Covid-19 ដែល​កំពុង​ផ្ទុះ​ក្នុង​ប្រទេស​នេះ។ ​នៅ​ថ្ងៃ​ចន្ទ​នេះ ​ការ​សម្រេច​បិទ​ប្រទេស​ដូច​អ៊ីតាលី ​អាច​នឹង​ធ្វើ​ឡើង​ប្រសិន​បើ​ការ​ឆ្លង​កាន់​តែ​ខ្លាំង​ឡើង៕ប្រភព៖ Dailymail


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT