លីគ​បាល់ទាត់​អ៊ីតាលី ​ត្រូវ​ផ្អាក​រហូត​ដល់​ថ្ងៃ​ទី​៣​ខែ​ក្រោយ ​ព្រោះ Covid-19 ​

​លីគ​បាល់ទាត់​គ្រប់​កម្រិត​របស់​ប្រទេស​អ៊ីតាលី ​បានប្រកាស​ផ្អាក​ការ​ប្រកួត​ទាំង​ស្រុង ​ក្រោយ​ពី​មេរោគ Covid-19 ​បាន​វាយ​ប្រហារ​ប្រទេស​នេះ​កាន់​តែ​ខ្លាំង​ឡើង​។

​សេចក្ដី​ប្រកាស​កាល​ពី​ម្សិលមិញ​នេះ ​បាន​បញ្ជាក់​ថា​ដើម្បី​ធានា​ឱ្យ​បាន​ពី​សុវត្ថិភាព​ប្រជាជន​អ៊ីតាលី​ទាំង​អស់ ​ការ​ប្រកួត​បាល់ទាត់​ឬ​កីឡា​ដទៃ​ទៀត ត្រូវ​ផ្អាក​ទាំង​អស់​សិន។ ​ដោយ​ត្រូវ​រង់ចាំ​មើល​ការ​គ្រប់គ្រង​មេរោគ Covid-19 ​ក្នុង​ប្រទេស​នេះ​សិន ​បើ​ដល់​ថ្ងៃ​ទី​៣​ខែ​ក្រោយ អាច​គ្រប់គ្រង​និង​ទប់​ស្កាត់​បាន ​នោះ​នឹង​​ដំណើរ​ការ​ធម្មតា​វិញ។

​រំលឹក​ថា​ត្រឹម​ថ្ងៃ​ទី​១០​ខែ​មីនា​ឆ្នាំ​២០២០​នេះ អ៊ីតាលី​មាន​អ្នក​ស្លាប់​ដល់​ទៅ​ជាង​៤០០​នាក់​ហើយ ​និង​ឆ្លង​ជិត​១​ម៉ឺន​នាក់។ ​ប្រទេស​នេះ  បាន​ប្រកាស​បិទ​ការ​ចេញ​ចូល​ទាំង​ស្រុង ​និង​ឱ្យ​ប្រជាជន​កុំ​ចេញ​ទៅ​ណា​ទាំង​អស់៕ប្រភព៖ Bbc


 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT