Klopp ​មិន​បារម្ភ​ឡើយ ទោះ​ក្រុម Liverpool ​ចាញ់​ផ្ទួន​ៗ​គ្នា​ក៏​ដោយ​

​ក្រុម Liverpool ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម Chelsea ​ក្នុង​ពាន​រង្វាន់ FA  Cup ​កាល​ពី​យប់មិញ​នេះ ​នា​លទ្ធផល ២-០ ​ធ្វើ​ឱ្យ​ឱកាស​ចង់​បាន​ពាន​៣​ក្នុង​រដូវ​កាល​បាន​ចប់​ទៅ​ហើយ។

​​ក្រុម Liverpool ​ទើប​តែ​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម Watford ​ក្នុង​លទ្ធផល ៣-០ ​កន្លង​ទៅ ពាន​រង្វាន់​លីគ​កំពូល​អង់គ្លេស។ ​ក្រោយ​មក​ទៀត ​នៅ​យប់មិញ ​ពួកគេ​បាន​បន្ដ​ចាញ់​ទៀត ​ដោយ​ចាញ់​ក្រុម Chelsea ​វិញ​ម្ដង ​ក្នុង​ពាន FA Cup ​ក្នុង​លទ្ធផល ២-០ ​ទៀត។ ​ដូច្នេះ​មាន​ន័យ​ថា​២​ប្រកួត​មក​នេះ ​ពួកគេ​ចាញ់​ទាំង​២ ​ហើយ​មិន​អាច​ទម្លាយ​សំណាញ់​ទី​ដៃ​គូ​បាន​ទៀត។

​ត្បិត​តែ​យ៉ាង​នេះ​មែន ​លោក Klopp ​ហាក់​ដូចជា​មិន​បារម្ភ​អ្វី​នោះ​ទេ។ ​លោក ​បាន​និយាយ​ថា​៖ “លេង​ទល់ Watford ​ពិត​ជា​អាក្រក់ ប៉ុន្តែ​សម្រាប់​យប់​នេះ​វិញ ​មិន​អាក្រក់​ខ្លាំង​ទេ។ ​ខ្ញុំ​មិន​ដែល​បារម្ភ​ចំពោះ​ទម្រង់​លេង​របស់​កូន​ក្រុម​ខ្ញុំ​ឡើយ ​យើង​តែងតែ​ដឹង​ច្បាស់​ថា​យើង​អាច​ត្រលប់​មក​រក​ភាព​ល្អ​ប្រសើរ​វិញ។ ​ខ្ញុំ​មិន​យក​ចិត្ត​ទុក​ដាក់​តែ​រឿង​ចាញ់​នោះ​ទេ វា​ជា​បាល់ទាត់ ​មាន​ឈ្នះ ​មាន​ចាញ់”៕ប្រភព៖ Dailymail


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT