Steven Zhang ប្រធានក្លឹប Inter Milan បានបន្ទោសទៅប្រធាន Serie A ថាហាក់ដូចជាភ័យខ្លាចចំពោះមេរោគ Corona ជ្រុល រហូតផ្អាកការប្រកួតជាច្រើន។
មេរោគ Corona កំពុងអុកឡុកប្រទេសអ៊ីតាលីដែលបណ្ដាលឱ្យព្រឹត្តិការណ៍ជាច្រើនបានផ្អាក រួមជាមួយការប្រកួតបាល់ទាត់លីគកំពូលផងដែរ។ ការផ្អាកការប្រកួតរបស់ Serie A នេះ បានធ្វើឱ្យលោក Steven Zhang ប្រធានក្រុម Inter Milan មិនសប្បាយចិត្តនោះទេ។ លោកបានបញ្ជាក់ថា Serie A ហាក់ដូចជាប្រតិកម្មខ្លាំងពេក ចំពោះមេរោគ Corona នេះ។ ហើយចោទថាជារឿងកំប្លែងទៅវិញ ទៅពេលអ្នករៀបចំការប្រកួត ផ្លាស់ប្ដូរកាលវិភាគតាមចិត្តដូច្នេះ។
សូមបញ្ជាក់ថានៅប្រទេសអ៊ីតាលី បច្ចុប្បន្ននេះមានអ្នកឆ្លងមេរោគ Corona រហូតដល់ ១ ៦៩៤នាក់ហើយ និងស្លាប់២៤នាក់។ សាលារៀន និងកន្លែងកម្សាន្តជាច្រើនក្នុងប្រទេសនេះ បានបិទបណ្ដោះអាសន្ន ព្រោះរដ្ឋមិនទាន់អាចគ្រប់គ្រងការឆ្លងមេរោគបាននៅឡើយ៕ប្រភព៖ Goal