Son ​សម្រេច​ចិត្ត​ទៅ​ព្យាបាល​របួស​នៅ​កូរ៉េ ស្រប​ពេល​កំពុង​ផ្ទុះ​មេរោគ Corona ​

​ខ្សែ​ប្រយុទ្ធ Son Heung-min ​បាន​សម្រេច​ចិត្ត​ទៅ​ព្យាបាល​របួស​បាក់​ដៃ​របស់​ខ្លួន​នៅ​ស្រុក​កំណើត​ប្រទេស​កូរ៉េ​ខាង​ត្បូង ​ស្រប​ពេល​កំពុង​ផ្ទុះ​មេរោគ Corona ​នៅ​ទី​នោះ។

​Son ​បាន​រង​របួស​បាក់​ដៃ តម្រូវ​ឱ្យ​រូបគេ​សម្រាក​អាច​រហូត​ដល់​ចប់​រដូវ​កាល​នេះ។ ​បច្ចុប្បន្ន​ខ្សែ​ប្រយុទ្ធ​រូប​ស្រស់​ម្នាក់​នេះ កំពុង​ស្ថិត​នៅ​កូរ៉េ​ខាង​ត្បូង ​ដើម្បី​ព្យាបាល​របួស។ ​កន្លែង​ដែល​កីឡាករ Spurs ​រូប​នេះ ​ស្នាក់​នៅ​គឺ​ស្ថិត​នៅ​ចម្ងាយ​ជាង​២០០​គីឡូម៉ែត្រ ​ពី​កន្លែង​ដែល​ផ្ទុះ​មេរោគ Corona ​នៅ​កូរ៉េ​ខាង​ត្បូង។ ​ក្រុម Spurs ​មាន​ចំណុក​ចិត្ត​ថា​កីឡាករ​របស់​ខ្លួន ​នឹង​មាន​សុវត្ថិភាព ​ហើយ​មិន​ឆ្លង​ជំងឺ Corona ​ឡើយ។

​រំលឹក​ថា​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង ​មាន​អ្នក​ឆ្លង​មេរោគ​ជាង​១​ពាន់​នាក់​ហើយ ​ខណៈ​ដែល​មនុស្ស​ជាង​១០​នាក់​ទៀត​បាន​ស្លាប់​ដោយសារ​មេរោគ​នេះ។ ​ការ​ឆ្លង​បាន​យ៉ាង​រហ័ស​នេះ ​គឺ​ក្រោយ​ពី​មាន​ស្ត្រី​ម្នាក់​ផ្ទុក​មេរោគ ​ហើយ​បាន​ចូល​វិហារ​សាសនា​មួយ ​ទើប​បណ្ដាល​ឱ្យ​ឆ្លង​ពី​ម្នាក់​ទៅ​ម្នាក់​ទៀត​៕ប្រភព៖ Dailymail


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT