គ្រូ Napoli ​៖ Barcelona ​យប់មិញ ​គ្មាន​ធ្វើ​ឱ្យ​យើង​ពិបាក​នោះ​ទេ​

​លោក ​Gattuso ​អ្នក​ចាត់ការ​ក្រុម Napoli ​បាន​បញ្ជាក់​ថា​ក្រុម Barcelona ​យប់មិញ ​មិន​បាន​ធ្វើ​ឱ្យ​ក្រុម​របស់​លោក​ពិបាក​នោះ​ទេ ត្បិត​អី​ពួកគេ​សម្រុក​ច្រើន ប៉ុន្តែ​គ្មាន​លទ្ធផល​ឡើយ។

​ក្រុម Napoli ​ស្មើ​ជាមួយ​ក្រុម Barcelona ​១-១ ​ក្នុង​ការ​ប្រកួត​ជើង​ទី​១​ពាន​រង្វាន់ UEFA Champions League ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ។ ​ក្រុម​ម្ចាស់​ផ្ទះ Napoli ​រក​គ្រាប់​បាល់​នាំ​មុខ​បាន​មុន ដោយ Mertens ​នៅ​នាទី​៣០ ​ដោយ​ការ​ទាត់​បាល់​កោង​យ៉ាង​ស្អាត។ តែ​ចូល​ដល់​តង់​ទី​២​វិញ ​Griezmann ​រក​បាន​គ្រាប់​បាល់​តាម​ស្មើ​វិញ នៅ​នាទី​៥៧។

​លោក Gattuso ​បាន​និយាយ​ចំពោះ​ការ​ប្រកួត​នេះ​ថា​៖ “ក្រុម Barcelona ​មិន​បាន​ធ្វើ​អ្វី​យើង​កើត​ឡើយ។ ១គ្រាប់​ដែល​ពួកគេ​រក​បាន គឺ​ជា​កំហុស​កីឡាករ​របស់​យើង​បន្តិច​ប៉ុណ្ណោះ។ ពួកគេ​បាន​ព្យាយាម​វាយ​សម្រុក​ខ្លាំង ​ហើយ​តាំង​ពី​លោក Setien ​មក​ដឹក​នាំ​ក្រុម ​នៅ​តំបន់​ប្រយុទ្ធ ក្រុម Barca ​តែងតែ​ឡើង​ប្រយុទ្ធ​ម្ដង ​៥​ទៅ​៦​នាក់។ ​ដូច្នេះ​ហើយ យើង​ត្រូវ​តែ​លេង​ការពារ​ច្រើន ​ព្រោះ​វា​គ្មាន​ជម្រើស​ឡើយ។ តែ​ការ​ប្រយុទ្ធ​របស់​គេ​ប្រកួត​នេះ គ្មាន​ប្រសិទ្ធភាព​ឡើយ”៕ប្រភព៖ Goal


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT