David Beckham ចង់​យក​ជើង​ស៊ុត​របស់ M.City ទៅ​លេង​ឲ្យ​ក្លឹប Inter Miami នៅ​អាមេរិក

ប្រធាន​ក្លឹប Inter Miami លោក David Beckham ត្រូវ​បាន​គេ​រាយការណ៍​ថា​កំពុង​ចាប់​អារម្មណ៍​លើ​ខ្សែ​ប្រយុទ្ធ Sergio Aguero ជា​ខ្លាំង ហើយ​ថែម​ទាំង​ចង់​យក​រូប​គេ​ឲ្យ​ទៅ​ចូលរួម​នៅ​ក្លឹប​ក្នុង​ទឹកដី​សហរដ្ឋអាមេរិក​ទៀត​ផង។ នេះ​បើ​តាម The Sun បាន​ចុះ​ផ្សាយ។

កីឡាករ​វ័យ ៣១ ឆ្នាំ​ត្រូវ​ផុត​កុងត្រា​នៅ Etihad នា​ឆ្នាំ ២០២១ ដោយ​កន្លង​ទៅ​រូប​គេ​រក​បាន ២ គ្រាប់​ម្នាក់​ឯង​នៅ​ប្រកួត​ស្មើ ២-២ រវាង Crystala Palace រុញ​ឲ្យ​គ្រាប់​បាល់​សរុប​នៅ Premier League មាន​ចំនួន ១៧៧ គ្រាប់​ហើយ រាប់​ជា​កីឡាករ​បរទេស​ក្រៅ​សញ្ជាតិ​អង់គ្លេស​ស៊ុត​បាន​ច្រើន​បំផុត។

Inter Miami នឹង​ចាប់​ផ្តើម​រដូវ​កាល​របស់​ខ្លួន​ជា​លើក​ដំបូង​នា​ថ្ងៃ​ទី ១ មិនា​ខាង​មុខ​ទល់​ក្លឹប Los Angeles Football Club។ ទន្ទឹម​ដែល​រឿងរ៉ាវ​បន្ត​កុងត្រា​របស់ Aguero មិន​ទាន់​ចេញ​ផ្លែផ្កា​ដែរ​នោះ Beckham ក៏​កំពុង​ដុតដៃដុតជើង​ខ្លាំង​តាម​បញ្ចុះបញ្ចូល​កីឡាករ​អាហ្សង់ទីន​រូប​នេះ​យ៉ាង​តក់ក្រហល់​បំផុត៕ ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT