Traore ​៖​បើ Real Madrid ​ចង់​បាន ​ខ្ញុំ​នឹង​ទៅ​លេង​នៅ​ទី​នោះ​ភ្លាម​

Adama Traore ​ខ្សែ​ប្រយុទ្ធ​ក្រុមWolves ​ថា​ខ្លួន​នឹង​ទៅ​លេង​ឱ្យ​ក្រុម Real Madrid ​ភ្លាម ប្រសិន​បើ​ពួកគេ​ទាក់ទង​ចង់​នាំ​រូបគេ​ត្រលប់​ទៅ​អេស្ប៉ាញ​វិញ។

Traore ​ជា​អតីត​កីឡាករ​ក្រុម FC Barcelona ​ដែល​កំពុង​លេង​ឱ្យ​ក្រុម Wolves ​ហើយ​បង្ហាញ​សមត្ថភាព​លេចធ្លោ​ខ្លាំង​មែនទែន​នា​រដូវ​កាល​នេះ។ ​មាន​ក្លឹប​ជា​ច្រើន​កំពុង​ទាក់ទង​នាំ​យក​រូបគេ​នៅ​ខែ​មករា​នេះ ​ក្រោយ​ពី​បាន​ឃើញ​សមត្ថភាព​លេង​យ៉ាង​ល្អ​របស់​ខ្សែ​ប្រយុទ្ធ​មាឌ​ធំ​ខាង​លើ​។ ​តែ​កីឡាករ​វ័យ​២៣​ឆ្នាំ​នេះ ​ចង់​ត្រលប់​ទៅ​លេង​នៅ​អេស្ប៉ាញ​វិញ ​ហើយ​ក៏​មិន​មែន​លេង​ឱ្យ Barcelona ​ដែរ គឺ​រូបគេ​ចង់​លេង​ឱ្យ​ក្រុម Real Madrid ​ទៅ​វិញ។

ខ្សែ​ប្រយុទ្ធ​ដែល​ធ្លាប់​លេង​ឱ្យ​ជម្រើស​ជាតិ​អេស្ប៉ាញ​តាំង​ពី U16 ​ដល់ U21 ​នេះ ​ធ្លាប់​ត្រូវ​ក្រុម​ឈុត​ធំ​កោះ​ហៅ​ម្ដង​ដែរ ​កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ​២០១៩​កន្លង​ទៅ ​ប៉ុន្តែ​ដោយសារ​តែ​របួស ​ធ្វើ​ឱ្យ​រូបគេ​ខកខាន​ឱកាស​បង្ហាញ​សមត្ថភាព​ក្នុង​ក្រុម​ធំ​តែ​ម្ដង៕ប្រភព៖ Marca


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT