យុវជន Liverpool ​ទក់​សាច់​ក្រោម​ថ្វី​ជើង Aston Villa ៥-០​

ក្រុម Liverpool ​ដែល​ប្រើ​ប្រាស់​យុវជន​លេង​ទល់​ក្រុម Aston Villa ​នៅ​យប់មិញ​នេះ ​ទក់​សាច់​ហើយ ​ព្រោះ​ចាញ់​ក្នុង​លទ្ធផល​ដល់​ទៅ ៥-០ ​ឯ​ណោះ ពាន​រង្វាន់ Carabao Cup។

យុវជន​របស់​ក្រុម​ហង្ស​ក្រហម ដែល​ដាក់​លេង​នៅ​យប់មិញ​នេះ ​មាន​ទម្រង់​លេង​ល្អ​ដែរ ប៉ុន្តែ​មិន​អាច​ធ្វើ​អ្វី​ក្រុម Aston Villa ​ដែល​មាន​កីឡាករ​បទ​ពិសោធ​ច្រើន​បាន​ទេ។ ​ពួកគេ​ត្រូវ​ក្រុម​ម្ចាស់​ផ្ទះ​នេះ ​លត់​ដល់​ទៅ​៥​គ្រាប់​ឯ​ណោះ ​ធ្លាក់​ចេញ​ពី​ពាន​រង្វាន់ Carabao Cup ​ត្រឹម​វគ្គ​នេះ​ហើយ។

លោក Klopp ​បាន​សម្រេច​ប្រើប្រាស់​យុវជន​ថ្នាល​នេះ គឺ​ដោយសារ​តែ​លោក​ត្រូវ​ដឹក​នាំ​ក្រុម​លេង​ពាន FIFA Club World Cup ​។ ​មុន​ការ​ប្រកួត​នេះ ​លោក​បាន​បញ្ជាក់​ហើយ​ថា​ពាន​រង្វាន់ Carabao Cup ​នេះ ប្រសិន​បើ​ជាន់​ជាមួយ FIFA Club World Cup ​នោះ​លោក​នឹង​សម្រេច​ចិត្ត​យក​ពាន FIFA ​មួយ​នេះ​ហើយ៕ប្រភព៖ Dailymail


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT