លោក Valverde ៖​ខ្ញុំ​មិន​គិត​ពី​ការ​លា​ឈប់​ទេ ​ព្រោះ​វា​គ្រាន់​តែ​ជា​បរាជ័យ​១​ប៉ុណ្ណោះ

ក្រុម FC Barcelona ​លេង​ចាញ់​ក្រុម Levante ​៣-១ ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ La Liga ​កាល​ពី​យប់មិញ​នេះ។វា​ជា​រឿង​មិន​គួរ​ឱ្យ​ជឿ​មួយ​ដែល​ក្រុម Barcelona ​នាំ​មុខ​ក្រុម Levante ​ទៅ​ហើយ ​ប៉ុន្តែ​បែរ​ជា​ត្រូវ​ម្ចាស់​ផ្ទះ​នេះ ​វាយ​បក​តាម​ស្មើ​វិញ​បាន ​និង​បន្ដ​ថែម​២​គ្រាប់​ទៀត ​យក​៣​ពិន្ទុ​តែ​ម្ដង។ ​បើ​ទោះ​ជា​យ៉ាង​នេះ​ក្ដី ​បរាជ័យ​នេះ​មិន​ធ្វើ​ឱ្យ​ក្រុម​អ្នក​មាន​បុណ្យ​របូត​តំណែង​កំពូល​តារាង​នោះ​ទេ ​ព្រោះ​ថា​ដៃ​គូ​ប្រជែង Real Madrid ​ឯ​ណោះ ​ក៏​លេង​បាន​ត្រឹម​ស្មើ​ក្រុម Real Betis ​ដែរ។

លោក Valverde ​អ្នក​ចាត់ការ​ក្រុម Barcelona ​បាន​និយាយ​ក្រោយ​ចប់​ការ​ប្រកួត​ថា​៖ “ខ្ញុំ​មិន​បាន​គិត​ដល់​រឿង​លា​ឈប់​ឡើយ។ វា​គ្រាន់​តែ​ជា​បរាជ័យ​១​ប៉ុណ្ណោះ។ កីឡាករ​ទាំង​អស់​ក៏​ព្រម​ទទួល​វា ​ហើយ​យើង​នឹង​បន្ដ​ដំណើរ​ទៅ​មុខ​ទៀត។ យើង​ត្រូវ​ទទួល​បរាជ័យ ​វា​ជា​កីឡា​បាល់ទាត់”៕

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT