Barcelona ​ត្រូវ​គេ​រិះគន់ ​ចំពោះ​ការ​មិន​សម្អាត​បន្ទប់​ផ្លាស់​សំលៀក​បំពាក់​

ក្រុម Barcelona ​ត្រូវ​បាន​គេ​រិះគន់​ចំពោះ​ការ​មិន​សម្អាត​បន្ទប់​ផ្លាស់​សំលៀក​បំពាក់​របស់​ខ្លួន ​ពេល​លេង​នៅ​ទឹក​ដី​របស់​ក្រុម Slavia Prague ក្នុង​ក្របខ័ណ្ឌ​ពាន​រង្វាន់​ UEFA Champions League។ក្រុម​អ្នក​មាន​បុណ្យ​បាន​យក​ឈ្នះ​លើ​ក្រុម Slavia ​បាន​ក្នុង​លទ្ធផល ២-១ ​។ តែ​អ្វី​ដែល​គេ​រិះគន់​ខ្លាំង​ចំពោះ​ការ​ប្រកួត​នេះ គឺ​កាយ​វិការ​របស់​ក្រុម Barcelona ​ផ្ទាល់​តែ​ម្ដង ដែល​មិន​បាន​សម្អាត​បន្ទប់​ផ្លាស់​សំលៀកបំពាក់​នោះ​ទេ ​នៅ​ពេល​ចប់​ការ​ប្រកួត។

ដែល​នេះ ត្រូវ​បាន​ក្រុម Slavia ​គិត​ថា​ជា​ការ​មិន​ផ្ដល់​ការ​គោរព​ដល់​ពួកគេ ដែល​ជា​ក្រុម​ម្ចាស់​ផ្ទះ​ឡើយ។គេ​មិន​ទាន់​ឃើញ​មាន​ប្រតិកម្ម​ណា​មួយ​ចេញ​ពី​ក្រុម Barcelona ​វិញ​នោះ​ទេ។ ស្រប​ពេល​វីដេអូ​នៃ​បន្ទប់​ផ្លាស់​សំលៀក​បំពាក់​ដែល​គេ​ថត​បាន​នោះ កំពុង​ល្បី​ខ្លាំង​នៅ​លើ​បណ្ដាញ​សង្គម​ហើយ៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT