Messi ​៖​ខ្ញុំ​មិន​អួត​អ្វី​ដែល​ខ្ញុំ​ឈ្នះ​ឡើយ ​ខ្ញុំ​ចង់​ឱ្យ​គេ​ឃើញ​ផ្ទាល់​វិញ

ខ្សែ​ប្រយុទ្ធ Lionel Messi ​បាន​បញ្ជាក់​ថា​ខ្លួន​មិន​បង្ហោះ​អួត​អ្វី​ដែល​ធ្លាប់​ឈ្នះ​កន្លង​មក​នោះ​ទេ ​ដោយ​ចង់​ឱ្យ​អ្នក​គាំទ្រ​បាន​ឃើញ​និង​តាម​ដាន​ដោយ​ខ្លួន​ឯង​វិញ។

មាន​គេ​ដាក់​សំនួរ​ថា​អ្វី​ដែល Messi ​មិន​ដែល​និយាយ​ពី​អ្វី​ដែល​ខ្លួន​ធ្លាប់​ឈ្នះ ឬ​អួត​ទៅ​កាន់​ពិភព​លោក​ដូច Cristiano Ronaldo ​និង Zlatan ​ធ្លាប់​ធ្វើ​ទៅ?  ​សាមី​ខ្លួន​បាន​បញ្ជាក់​ថា​អួត​ឬ​មិន​អួត​មិន​មែន​ជា​រឿង​សំខាន់​ឡើយ។ អ្វី​ដែល​សំខាន់​ព្រោះ ​លោក​ដឹង​ថា​ខ្លួន​ឯង​ល្អ​កម្រិត​ណា​ហើយ។

ប្រាប់​ទៅ Marca ​កន្លង​ទៅ​នេះ ​ប្រធាន​ក្រុម Barcelona ​បាន​បញ្ជាក់​ថា​៖ “ខ្ញុំ​ចង់​ឱ្យ​ប្រជាជន​និយាយ​ពី​ខ្ញុំ។ ខ្ញុំ​ដឹង​អ្វី​ជា​ខ្ញុំ ​អ្វី​ដែល​ខ្ញុំ​បាន​ធ្វើ ​និង​អ្វី​ដែល​ខ្ញុំ​សម្រេច​បាន។ ប៉ុន្តែ​ខ្ញុំ​ទុក​វា​ក្នុង​ចិត្ត​របស់​ខ្ញុំ។ អ្នក​អាច​និយាយ​ពី​អ្វី​ដែល​អ្នក​ចង់​បាន ខ្ញុំ​មិន​ចូល​ចិត្ត​និយាយ​ពី​ខ្លួន​ឯង​ទេ”៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT