Rio៖ Hazard ​ហាក់​ដូចជា​មិន​សប្បាយ​ចិត្ត​នៅ Real Madrid ​ទេ​

Rio Ferdinand ​មើល​ឃើញ​ថា​ខ្សែ​បម្រើ​ប្រយុទ្ធ Eden Hazard ​ហាក់​ដូចជា​មិន​សប្បាយ​ចិត្ត ​ក្នុង​ការ​លេង​ឱ្យ​ក្រុម Real Madrid ​ឡើយ ​ក្នុង​ការ​ប្រកួត​ទល់ PSG ​យប់មិញ​។

Hazard ​បាន​ជាប់​ជម្រើស​១១​នាក់​ដំបូង​ក្នុង​ការ​ប្រកួត​យប់មិញ ប៉ុន្តែ​មិន​អាច​បង្ហាញ​អ្វី​គួរ​ឱ្យ​ចាប់​អារម្មណ៍​ឡើយ។ ​ការ​មិន​អាច​ជួយ​ក្រុម​បាន ​ហើយ​ត្រូវ​ដៃ​គូ PSG ​ស៊ី​បាន​៣​គ្រាប់​ទៅ​ទៀត ធ្វើ​ឱ្យ​សម្ពាធ​ចាប់​ផ្ដើម​កើត​មាន​ឡើង​សម្រាប់​វត្តមាន​របស់​កីឡាករ​ឆ្នើម​បែលហ្សិក​នេះ​ហើយ។

Rio ​អតីត​ខ្សែ​ការពារ Man Utd ​និង​បច្ចុប្បន្ន​ជា​អ្នក​វិភាគ​បាល់ទាត់​ម្នាក់​នោះ បាន​បង្ហាញ​អារម្មណ៍​ថា​៖ “ពេល​អ្នក​ទៅ​ក្លឹប​ថ្មី ​ជា​ពិសេស​ក្លឹប​ធំ​ដូចជា Real Madrid ​អ្នក​ត្រូវ​តែ​រក​ឱកាស​បង្ហាញ​ពី​ភាព​ខ្លាំង​របស់​ខ្លួន ​ឱ្យ​អ្នក​គាំទ្រ​បាន​ឃើញ។ Hazard ​ត្រូវ​តែ​មាន​អ្វី​ពិសេស​សម្រាប់​បង្ហាញ​អ្នក​គាំទ្រ។ ខ្ញុំ​កំពុង​ខ្លាច ​គាត់​ធ្វើ​ខុស​ពេល​វេលា​ហើយ។ គាត់​ហាក់​ដូចជា​មិន​សប្បាយ​ចិត្ត​ឡើយ​សម្រាប់​ប្រកួត​យប់មិញ”៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT