ប្រភព​អង់គ្លេស​ Sanchez ​ត្រូវ Inter Milan ​ខ្ចី​ជើង​បាន​ហើយ​

ខ្សែ​ប្រយុទ្ធ Sanchez ​របស់​ក្រុម Manchester United ​ត្រូវ​ក្រុម Inter Milan ​ខ្ចី​ជើង​បាន​ហើយ ​ដោយ​ការ​ខ្ចី​ជើង​នេះ​មាន​រយៈ​ពេល​១​រដូវ​កាល។

ក្រុម​នៅ​អ៊ីតាលី​នឹង​ចំណាយ​តែ​៤,៥​លាន​ផោន​ប៉ុណ្ណោះ ​ចំពោះ​ប្រាក់​ឈ្នួល​របស់ Sanchez ​សរុប​២១​លាន​ផោន។ ​សាមី​ខ្លួន​និង​ក្លឹប Man Utd ​ត្រូវ​បាន​គេ​ដឹង​ថា​បាន​យល់​ព្រម​ដើម្បី​ឱ្យ​ការ​ផ្ទេរ​ខ្ចី​ជើង​នេះ​លេច​ចេញ​ជា​រូបរាង​ហើយ ព្រោះ​ពួកគេ​ក៏​លែង​ត្រូវ​ការ​ខ្សែ​ប្រយុទ្ធ​ឈីលី​នេះ​ទៀត​ដែរ។ Sanchez ​ផ្លាស់​មក​លេង​នៅ Man Utd ​កាល​ពី​ខែ​មករា​ឆ្នាំ​២០១៨ ​ដោយ​ទទួល​បាន​តម្លៃ​ខ្លួន​ជាង​៥​សែន​ផោន​ក្នុង​១​សប្ដាហ៍​ឯ​ណោះ។ តែ​រូបគេ​ធ្វើ​មិន​បាន​ល្អ​ឡើយ​សម្រាប់​ការ​លេង​នៅ Old Trafford ​នេះ។

បង្ហាញ​ខ្លួន​បាន​៤៥​ប្រកួត រក​គ្រាប់​បាល់​បាន​តែ​៥​គ្រាប់​ទេ។ ​លោក Ole ​ក៏​ចង់​ទុក​រូបគេ​បន្ដ​ទៀត​ដែរ ប៉ុន្តែ​ដោយសារ​តែ​កីឡាករ​ក្មេង​ៗ ​បាន​វ៉ា​ដាច់​ជម្រើស​១១​នាក់​ដំបូង​របស់​គេ​ទៅ​ហើយ ដូច្នេះ​មាន​តែ​បញ្ចេញ​ទៅ​ក្លឹប​ផ្សេង​ខ្ចី​ជើង​ប៉ុណ្ណោះ៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT