មិន​ទាន់​ចប់​ទេ កីឡាករ ៣ រូប​របស់ Barca មាន​ភាគរយ​ខ្ពស់​ត្រូវ​ចែក​ផ្លូវ​នៅ​ខែ​នេះ

ទាំង​ទីផ្សារ​ដោះដូរ​ហាក់​កំពុង​មមាញឹក​និង​កៀក​ដល់​ពេលវេលា​បញ្ចប់ ក្លឹប Barcelona ក៏​ត្រូវ​បាន​គេ​ជឿជាក់​ថា​នឹង​នៅ​តែ​រៀបចំ​ការ​វ៉ៃ​ចេញ​កីឡាករ ៣ រូប​ឲ្យ​បាន​នៅ​ខែ​សីហា​នេះ។

កន្លង​ទៅ​លោក Josep Maria Bartomeu ​បាន​និយាយ​យ៉ាង​ដូច្នោះ​ថា៖ “ក្លឹប​ក៏​នៅ​តែ​មាន​ការ​អភិវឌ្ឍ​កែប្រែ​ខ្លះ​មុន​ទីផ្សារ​ដោះដូរ​ត្រូវ​បាន​បិទ​ទ្វារ”។ ឃ្លា​នេះ​ធ្វើ​ឲ្យ​សារព័ត៌មាន Sport ​បាន​ព្យាករណ៍​ដល់​អនាគត​របស់​កីឡាករ ៣ រូប​មាន Coutinho, Rakitic និង Rafinha។

សម្រាប់​អនាគត​របស់ Philippe Coutinho អាច​នឹង​ត្រូវ​ដាក់​ឲ្យ​ខ្ចី​ជើង​ទៅ​កាន់​ក្លឹប​ណា​មួយ ដែល​អាច​ជា PSG ខណៈ Ivan Rakitic បុរស​សញ្ជាតិ​ក្រូអាត​រូប​នេះ​ក៏​ទំនង​ជា​ត្រូវ​ផ្លាស់​ទៅ​ចូលរួម​នៅ Inter Milan ប្រសិន​ការ​ចរចា​អាច​សម្រេច​ទៅ​បាន។

ចំណែក Rafinha ពុំ​បាន​ស្ថិត​ក្នុង​ក្រសែ​ភ្នែក​របស់​លោក Ernesto Valverde ត​ទៅ​ទៀត​ទេ ហើយ​ទ្រនំ​ថ្មី​របស់​គេ​ក៏​មាន​ក្លឹប Valencia ​ដែល​កំពុង​ចូល​ចែចូវ​ខ្សែ​បម្រើ​សញ្ជាតិ​ប្រេស៊ីល​ឲ្យ​ទៅ​ចូលរួម​នៅ​រដូវ​កាល​ក្រោយ។ ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT