Neymar ​បង្ហោះ​រូប​ជា​ថ្មី ក្រោយ Mbappe ​រុញ​គេ​មិន​ឱ្យ​ថត​រូប​ជា​ក្រុម​

ក្រុម PSG ​បាន​ឈ្នះ​ពាន​រង្វាន់ ​French Super Cup ​កាល​ពី​យប់មិញ​នេះ ក្រោយ​ពី​យក​ឈ្នះ​លើ​ក្រុម Rennes ​ក្នុង​លទ្ធផល ២-១ ​។ក្រោយ​ពី​ចប់​ការ​ប្រកួត​នេះ​ដែរ ​សមាជិក​ក្រុម​ទាំង​អស់​បាន​មក​ថត​រូប​ជុំ​គ្នា ប៉ុន្តែ​ពេល​នោះ​មាន​រឿង​ចម្លែក​មួយ​បាន​កើត​ឡើង។ Mbappe ​បាន​រុញ Neymar ​ដែល​ជា​កីឡាករ​ចង់​ចាកចេញ​ពី​ក្រុម​ខ្លាំង​នោះ ចេញ ​ហាក់​មិន​ឱ្យ​រូបគេ​មក​ថត​រូប​អបអរ​ជាមួយ​នោះ​ទេ។ ក្រោយ​កើត​ហេតុ​នេះ ​មិន​មាន​ការ​បញ្ជាក់​អ្វី​ច្រើន​ឡើយ តែ​បន្ទាប់​មក​ទៀត Neymar ​បាន​បង្ហោះ​រូប​ថត​ជាមួយ​គ្នា ​ហើយ​សរសេរ​ថា ប្អូន​ប្រុស របស់​ខ្ញុំ​ថែម​ទៀត​ផង។

រំលឹក​ថា Neymar ​មិន​បានចូល​លេង​ជួយ​ក្រុម​ឡើយ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ Cup ​នៅ​បារាំង​កាល​ពី​យប់មិញ​នេះ។ មាន​ការ​អះអាង​ថា ​ការ​អវត្តមាន​នេះ​គឺ​បណ្ដាល​មក​ពី​គេ​រង​របួស។ ខណៈ​ដែល​មតិ​ខ្លះ​ទៀត​បញ្ជាក់​ថា​រូបគេ​មិន​ចង់​ចូល​លេង​តែ​ម្ដង ​ព្រោះ​មាន​ចិត្ត​ចង់​ទៅ​លេង​នៅ​ក្លឹប​ថ្មី៕

ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT