(VDO) United បើក​ឆាក​​កំដៅ​សាច់​ដុំ យ​កឈ្នះ Perth Glory នៅ​លទ្ធផល ២-០

នៅ​ការ​ប្រកួត​ក្នុង​កីឡដ្ឋាន Optus Stadium ស្ថិត​នៅ​ប្រទេស​អូស្រា្តលី​ក្លឹប​បិសាច​ក្រហម Manchester United ​បាន​យក​ឈ្នះ​លើ​ក្លឹប Perth Glory នៅ​លទ្ធផល ២-០ តាម​រយៈ​ការ​រក​គ្រាប់​បាល់​ដោយ​កីឡាករ Marcus Rashford និង James Garner។

សម្រាប់​ការ​ប្រកួត​មិត្តភាព​និង​កម្តៅ​សាច់ដុំ​ត្រៀម​បើក​រដូវ​កាល ដែល​ស្ថិត​ក្រោម​ការ​ដឹកនាំ​ដោយ​លោក Ole Gunnar Solskjaer គេ​ក៏​ប្រទះ​ឃើញ​នូវ​វត្តមាន​ចំណូល​ថ្មី​ពីរ​រូប​មាន Daniel James និង Aaron Wan-Bissaka ​បាន​ចូលរួម​ផង​ដែរ។

ទស្សនា​វីដេអូ​ខាង​ក្រោម៖

បញ្ជាក់​ថា​នៅ​ប្រកួត​បន្ទាប់​នា​ថ្ងៃ​ទី ១៧ ​កក្កដា​ក្លឹប​បិសាច​ក្រហម​ត្រូវ​ប៉ះ​ជាមួយ Leeds United និង​រំលង​ ៣ ​ថ្ងៃ​ក្រោយ​តតាំង Inter Milan សម្រាប់​ពាន​មិត្តភាព ICC។

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT