Messi ​និយាយ​ពី​អនាគត​ខ្លួន ក្រោយ​ធ្លាក់​ចេញ​ពី Copa America ​

ខ្សែ​ប្រយុទ្ធ Lionel Messi ​បាន​ចេញ​មុខ​បញ្ជាក់​ពី​អនាគត​ខ្លួន​ជាមួយ​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​ហើយ ​ក្រោយ​ពី​មិន​អាច​ជួយ​ក្រុម​យក​ឈ្នះ​ប្រេស៊ីល​បាន ​ក្នុង​ពាន​រង្វាន់ Copa America ។

ប្រធាន​ក្រុម​រូប​នេះ​បាន​និយាយ​ថា​៖ “វា​គឺ​ជា​ការ​ចាប់​ផ្ដើម​ថ្មី​មួយ​យ៉ាង​ល្អ ​ក្រុម​ល្អ​ជម្រើស​ជាតិ​ល្អ​មួយ​នឹង​កើត​មាន។ ពួកគេ​បាន​បង្ហាញ​ច្បាស់​ថា​ពួកគេ​ស្រលាញ់​អាហ្សង់ទីន​ក្នុង​ការ​ប្រកួត Copa America ​នេះ។ ខ្ញុំ​បាន​រក​ឃើញ​ខ្លួន​ឯង​ថា​សក្ដិសម​ជាមួយ​ក្រុម​នេះ ​ហើយ​ប្រសិន​បើ​ខ្ញុំ​អាច ​ខ្ញុំ​នឹង​ចូល​រួម​ជាមួយ​ពួកគេ​បន្ដ​ទៀត​នៅ​លើក​ក្រោយ”។

ការ​បញ្ជាក់​បែប​នេះ គឺ Messi នឹង​មិន​ចូល​និវត្តន៍​ឡើយ ពោល​គឺ​រូបគេ​នឹង​បន្ដ​ជួយ​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​ទៀត ​ក្នុង​ការ​ប្រកួត​អន្តរជាតិ​នានា​ក្នុង​ពេល​ខាង​មុខ៕ប្រភព៖ Mundoalbiceleste

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT