Solskjaer ៖ ទោះ​យើង​បាន​លេខ​៦ ​ក៏​មិន​បន្ទោស De Gea ​ដែរ​

ក្រុម​បិសាច​ក្រហម​ Manchester United ​លេង​បាន​ត្រឹម​ស្មើ Chelsea ​១-១ ​ប៉ុណ្ណោះ នា​ការ​ប្រកួត​លីគ​កំពូល​អង់គ្លេស ​សប្ដាហ៍​ទី​៣៦​នៅ​យប់មិញ​នេះ​។

លទ្ធផល​ស្មើ​គ្នា​នេះ​ដែរ ​បាន​ធ្វើ​ឱ្យ​ក្រុម Man Utd ​ស្ថិត​នៅ​លេខ​៦​ក្នុង​តារាង​ដដែល ​ហើយ​ក្រុម Chelsea ​ស្ថិត​នៅ​លេខ​៤​ក្នុង​តារាង។ លោក Solskjaer ​បាន​និយាយ​ក្រោយ​លេង​បាន​ត្រឹម​ស្មើ​នៅ​យប់មិញ​ថា ​ឱកាស​របស់​បិសាច​ក្រហម​កាន់​តែ​តិច​ទៅ​ហើយ​ក្នុង​ការ​ប្រជែង​ចូល Top4 ​វិញ។ បើ​ទោះ​ជា​មិន​បាន​ចូល​មែន ​ក៏​លោក​មិន​បន្ទោស​កីឡាករ​ណា​ម្នាក់​ឡើយ ​ជា​ពិសេស De Gea ​តែ​ម្ដង។

អ្នក​ចាត់ការ​ដែល​ជា​អតីត​កីឡាករ​បិសាច​ក្រហម​ខាង​លើ​បាន​ពន្យល់​ថា ​អ្នក​ចាំទី De Gea ​បាន​ជួយ​ក្រុម​ច្រើន​ណាស់​ប៉ុន្មាន​រដូវ​កាល​មក​នេះ។ រូបគេ​ជា​តួ​អង្គ​សំខាន់​ក្នុង​ក្រុម ដែល​មិន​អាច​មើល​រំលង​បាន។ ដូច្នេះ​ហើយ ​លោក​មិន​ចង់​បន្ទោស​ឬ​ទម្លាក់​កំហុស​ទៅ​លើ​គេ​ឡើយ ហើយ​កីឡាករ​ដទៃ​ទៀត​ដូច​គ្នា៕ប្រភព៖ Dailymail

មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT