គ្រូ Man City ​ចាត់​ទុក​ថា​បាល់​របស់ Llorente ​ជា​បាល់​ប៉ះ​ដៃ​ច្បាស់​ណាស់​

លោក Pep Guardiola ​បាន​ចាត់​ទុក​១​គ្រាប់​របស់ Llorente ​រក​បាន​យប់មិញ គឺ​ជា​បាល់​ប៉ះ​ដៃ ​ប៉ុន្តែ​អាជ្ញាកណ្ដាល​មើល​មិន​ឃើញ ​និង​ផ្ដល់​ឱ្យ​ទៅ​វិញ។

ក្រុម Man City ​បាន​ធ្លាក់​ចេញ​ពី​ពាន​រង្វាន់ UEFA Champions League ​ទៅ​ហើយ ​បើ​ទោះ​ជា​ជើង​ទី​២​យប់មិញ ឈ្នះ​ក្រុម Spurs ​៤-៣ ​មែន ប៉ុន្តែ​ដោយសារ​ជើង​ទី​១​ពួកគេ​ចាញ់ ១-០ ​ដូច្នេះ​គិត​គ្រាប់​ក្រៅ​ដី ​ក្រុម​របស់​លោក Pep ​ជា​អ្នក​ធ្លាក់​ចេញ។ ការ​ធ្លាក់​ដោយ​មិន​អស់​ចិត្ត​នេះ ​បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​និង​លោក Pep ​ផ្ទាល់​បង្ហាញ​ចំណាប់​អារម្មណ៍​ថា​ការ​ប្រកួត​នេះ ​មាន​ការ​កាត់​ក្ដី​មិន​យុត្តិធម៌​ច្រើន។

អ្នក​ចាត់ការ Man City ​ខាង​លើ​និយាយ​ថា​អ្វី​ដែល​លោក​ស្ដាយ​ជាង​គេ គឺ​១​គ្រាប់​របស់ ​Llorente ​តែ​ម្ដង។ ​១​គ្រាប់​នេះ ​លោក​មើល​ឃើញ​ច្បាស់​ថា​ជា​បាល់​ប៉ះ​ដៃ ទើប​ចូល​ទី  ប៉ុន្តែ​អាជ្ញាកណ្ដាល​ដែល​បាន​ពិនិត្យ VAR ​ហើយ ​នៅ​តែ​មើល​មិន​ឃើញ​និង​ផ្ដល់​ឱ្យ​ទៅ​ខាង Spurs ​ទៀត។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី ​លោក​នៅ​តែ​គាំទ្រ VAR ​ឱ្យ​មាន​ក្នុង​ប្រកួត​ដដែល ព្រោះ​វា​ជា​បច្ចេកវិទ្យា​ទំនើប​សម្រាប់​កាត់​ក្ដី​ក្នុង​ការ​ប្រកួត ​មិន​ឱ្យ​មាន​ការ​តវ៉ា​ច្រើន៕ប្រភព ៖ Dailymail

មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET

  • គ្រូ Man City ​ចាត់​ទុក​ថា​បាល់​របស់ Llorente ​ជា​បាល់​ប៉ះ​ដៃ​ច្បាស់​ណាស់​