ក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីន ដែលអវត្តមានប្រធានក្រុម Lionel Messi បានយកឈ្នះលើក្រុមម៉ារ៉ុក ១-០ ក្នុងការប្រកួតមិត្តភាពនៅយប់មិញនេះ។
Messi អវត្តមានពីក្រុមជម្រើសជាតិអាហ្សង់ទីន ដោយសារតែរងរបួសត្រគាក ក្នុងការប្រកួតដែលក្រុមចាញ់វេណេហ្ស៊ុយអេឡា ៣-១។ ប៉ុន្តែសម្រាប់ប្រកួតមិត្តភាពទី២នេះវិញ ពួកគេហាក់ធ្វើបានល្អវិញ ដោយអាចយកឈ្នះក្រុមម៉ារ៉ុកបានក្នុងលទ្ធផល ១-០ ដែល១គ្រាប់ជ័យជម្នះនេះរកបានដោយ Angel Correa ខ្សែបម្រើលេងនៅក្លឹបអាជីព Atletico Madrid ។
ក្រុមអាហ្សង់ទីន នឹងអស់ការប្រកួតមិត្តភាពហើយ មុនពេលចូលលេងពានរង្វាន់ Copa America ។ ខណៈដែលអ្នកគាំទ្រមួយចំនួនហាក់មិនទាន់ជឿជាក់លើក្រុមពពកសនេះទេ ត្បិតអីពួកគេមិនទាន់រកឃើញទម្រង់លេងល្អមួយនៅឡើយ៕ប្រភព៖ Dailymail