Ronaldo ៖ ​ព័រទុយហ្គាល់​ក្រុម គេ​មិន​គិត​ថា​ឈ្នះ World Cup ​ប៉ុន្តែ​បាល់ទាត់​អ្វី​ក៏​អាច​កើត​ឡើង​បាន

Cristiano Ronaldo ​ដឹង​ច្បាស់​ថា​ក្រុម​របស់​ខ្លួន ​មិន​ត្រូវ​បាន​គេ​គិត​ថា​ជា​បេក្ខភាព​ឈ្នះ​ពាន​រង្វាន់ FIFA World Cup 2018 ​នេះ​ឡើយ ​ប៉ុន្តែ​សូម​ផ្ដាំ​ទៅ​វិញ​ថា​​ក្នុង​វិស័យ​បាល់ទាត់​អ្វី​ក៏​អាច​កើត​បាន​ដែរ។

ព័រទុយហ្គាល់ ​ជា​ក្រុម​ដែល​ពឹង​ផ្អែក​ខ្លាំង​ទៅ​លើ​កីឡាករ Cristiano Ronaldo ។ ហើយ​ពួកគេ​ក៏​មិន​ស្ថិត​ក្នុង​បេក្ខភាព​ដែល​អ្នក​វិភាគ​ជា​ច្រើន​គិត​ថា​អាច​ឈ្នះ World Cup ​បាន​ដែរ។ ​ផ្ទុយ​ទៅ​វិញ ​ក្រុម​មួយ​នេះ​ អាច​នឹង​ធ្វើ​បាន​ល្អ​ដូច​កាល​លេង​នៅ Euro 2016 ​ក៏​ថា​បាន ​ដែល​ជា​ការ​ឈ្នះ​ពាន​រង្វាន់​អន្តរជាតិ​ធំ​បំផុត​មួយ​សម្រាប់​ពួកគេ។

Ronaldo ​ដែល​ជា​ប្រធាន​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់​បាន​និយាយ​ដូច្នេះ​ថា​៖ “ពួកយើង​នឹង​ព្យាយាម​ប្រឹងប្រែង​ដូចនៅ ​Euro ២០១៦ ​ចឹង គ្មាន​អ្នកណា​គិតថាយើង​ឈ្នះ​វា​នោះ​ទេ​ តែ​ចុង​ក្រោ​យយើងធ្វើបាន។ បាល់ទាល់មាន​រឿងជាច្រើនដែលអាចកើតឡើង​លើស​ពី​ការ​គិតរ​បស់យើង​។ ព័រទុយហ្គាល់​មិនមែន​ជាក្រុម​រំពឹងឈ្នះ World Cup ឡើយ ប៉ុន្តែ​បាល់ទាត់ គ្មាន​អ្វី​ដែល​មិន​អាច​កើត​ឡើង​បាន​ទេ”៕ប្រភព៖ DailyMail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT