គ្រូ Man Utd ​ចង់​ឱ្យ​កីឡាករ​ផ្ដោត​លើ​ការ​ប្រកួត​ទល់ Spurs ​នេះ​ឱ្យ​ខ្លាំង​បំផុត​

ក្រុម​បិសាច​ក្រហម Manchester United ​នឹង​ត្រូវ​តតាំង​ជាមួយ​ក្រុម Spurs ​នៅ​រាត្រី​នេះ​ហើយ ​ក្នុង​ការ​ប្រកួត​លីគ​កំពូល​អង់គ្លេស English Premier League ​។Ole Gunnar Solskjaer ​ដែល​ជា​អ្នក​ចាត់ការ​បណ្ដោះអាសន្ន​របស់​ក្រុម Man Utd ​បាន​និយាយ​មុន​ការ​ប្រកួត​នៅ​យប់​នេះ​ថា ​លោក​ចង់​ឱ្យ​កីឡាករ​ទាំង​អស់​ផ្ដោត​អារម្មណ៍​ខ្លាំង​លើ​ការ​ប្រកួត​ដ៏​សំខាន់​នេះ។ ត្បិតតែ​លោក​ដឹក​នាំ​ក្រុម​ឈ្នះ​បាន​៥​ប្រកួត​ជាប់​គ្នា​មែន ប៉ុន្តែ​ការ​ប៉ះ​ក្រុម Spurs ​នេះ គឺ​ជា​ការ​ប្រកួត​វាស់​ស្ទង់​សមត្ថភាព​របស់​លោក​យ៉ាង​ពិត​ប្រាកដ។ ប្រសិន​បើ​លោក ទទួល​បាន​លទ្ធផល​ល្អ ​នោះ​ឱកាស​នៃ​ការ​បាន​តំណែង​អ្នក​ចាត់ការ​ក្រុម​ផ្លូវការ​ក៏​នឹង​អាច​កើត​មាន​ផង​ដែរ។

ក្រុម​បិសាច​ក្រហម ​ប្រសិន​ណា​បើ​អាច​យក​ឈ្នះ​ការ​ប្រកួត​នេះ​បាន ​នោះ​ពួកគេ​នឹង​មាន​ឱកាស​ច្រើន​មែនទែន ក្នុង​ការ​ឡើង​ទៅ​តំបន់ Top 4 ​វិញ ដោយសារ​តែ​ក្រុម Arsenal ​យប់មិញ ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​របស់ West Ham ​ទៅ​ហើយ៕

ប្រភព៖ DailyMail

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT