Eden Hazard រកបាន២គ្រាប់ ជួយក្រុម Chelsea យកឈ្នះលើក្រុម Watford ក្នុងលទ្ធផល ២-១ កាលពីយប់មិញនេះ។
២គ្រាប់នេះដែរ គឺធ្វើឱ្យ Hazard រកបាន១០១គ្រាប់ហើយសម្រាប់ក្រុម Chelsea ។ ដោយគ្រាប់បាល់ទាំងអស់នេះ ត្រូវបានសាមីខ្លួនគិតថាជាគ្រាប់បាល់ដ៏ច្រើនមួយ ហើយវានឹងកើនឡើងថែមទៀត សម្រាប់ពេលខាងមុខនេះ។ ១០១គ្រាប់របស់គេ កើតឡើងដោយជើងស្ដាំ៧១គ្រាប់ ជើងឆ្វេង២៥គ្រាប់ ក្បាល៥គ្រាប់ ។ខ្សែបម្រើប្រយុទ្ធដែលមិនអាចខ្វះបានសម្រាប់លោក Sarri បាននិយាយថាខ្លួនគេចង់រក្សាទម្រង់លេងបែបនេះ រកគ្រាប់បាល់ឱ្យបានច្រើនថែមទៀត។ ក្នុងន័យថាខ្លួនចង់ក្លាយជាវីរបុរសនៅក្លឹបតោខៀវ ដោយដើរតាមគន្លងរបស់អតីតកីឡាករ Lampard, Terry និង Drogba ដែលបានធ្វើកន្លងមក។
បច្ចុប្បន្ន កីឡាករបែលហ្សិកខាងលើ កំពុងត្រូវបានក្លឹប Real Madrid ចង់បាន ហើយរូបគេក៏ធ្លាប់បង្ហើបទៀតថាចង់ទៅលេងនៅអេស្ប៉ាញផងដែរ។ លោក Sarri អ្នកចាត់ការទូទៅរបស់ក្រុម Chelsea កំពុងតែព្យាយាមឱ្យអស់សមត្ថភាពដើម្បីរក្សាកីឡាករល្អម្នាក់នេះ ឱ្យនៅជាមួយក្រុមនៅពេលខាងមុខទៀត៕ប្រភពDailyMail