យោងតាមប្រភពជិតស្នីទរបស់ក្លឹបMuangthong United បានបញ្ជាក់ថាកំពូងចរចាយកកីឡាករ Aung Thu របស់មីយ៉ាន់ម៉ា មករួមក្រុមហើយនារដូវកាលថ្មីខាងមុខនេះ។
កីឡាករវ័យ២២ឆ្នាំខាងលើ បានចូលរួមជាមួយក្រុម Police Tero FC កាលពីរដូវកាលមុន ក្រោមលក្ខខណ្ឌខ្ចីជើងពីក្រុម Yadanarbon ។ រដូវកាលមុននេះហើយ រូបគេបានបង្ហាញសមត្ថភាពយ៉ាងល្អ ដោយរកបាន១១គ្រាប់ និងបញ្ជូនគ្រាប់បាល់បាន៨គ្រាប់ផងដែរ ក្នុងការបង្ហាញខ្លួន៣០ប្រកួតនៅលីគកំពូលថៃ។ យ៉ាងណាមិញ បើទោះជា Aung Thu ធ្វើបានល្អមែន ប៉ុន្តែក្លឹបមួយនេះ មិនរក្សាខ្លូននៅលីគកំពូលបានឡើយ ដោយត្រូវធ្លាក់ទៅលីគទី២របស់ថៃហើយ។
ដោយមានសមត្ថភាពល្អ និងជាកីឡាករនៅតំបន់អាស៊ានផងនោះ ក្លឹប Muangthong United ក៏បានចាប់អារម្មណ៍លើកីឡាកររូបនេះដែរ ហើយរំពឹងថានឹងយកគេបានក្នុងពេលឆាប់ៗនេះ៕ប្រភព៖ foxsportsasia