ក្លឹប​នៅ​អ៊ីតាលី ​នៅ​តែ​ព្យាយាម​ដើម្បី​នាំ Messi ​មក Serie A ​ឱ្យ​បាន

ក្លឹប​នៅ​អ៊ីតាលី​ដូចជា AC Milan ​និង Napoli ​នៅ​តែ​រក្សាចិត្ត​ចង់​បាន Lionel Messi ​មក​រួម​ក្រុម​ដដែល បើ​ទោះ​ជា​ត្រូវ​បរាជ័យ​ក្នុង​ការ​តវ៉ា​ជា​ច្រើន​លើក​មក​ហើយ​ក៏​ដោយ។

Messi ​នៅ​សល់​កុងត្រា​ជាមួយ​ក្រុម FC Barcelona ​រហូត​ដល់​ឆ្នាំ​២០២១ ​ខាង​មុខ​នេះ។ ដោយ​ឡែក ​ប៉ុន្មាន​ថ្ងៃ​មុន Cristiano Ronaldo ​បាន​និយាយ​ថា​រូបគេ​ចង់​ឃើញ Messi ​មក​លេង​នៅ​អ៊ីតាលី​តាម​ខ្លួន​ដែរ ដើម្បី​ឱ្យ​មាន​ការ​ប្រកួត​ប្រជែង​ថ្មី ​ជា​ជាង​ការ​លេង​តែ​១​ក្លឹប​រហូត​មក។ ជាមួយ​គ្នា​នេះ ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ ​មាន​ក្លឹប​មិន​តិច​ទេ ​ដែល​បាន​ចរចា​ជាមួយ​សាមី​ខ្លួន ដើម្បី​នាំ​ខ្សែ​ប្រយុទ្ធ​កំពូល​ម្នាក់​នេះ​មក​រួច​ម​ក្រុម​។

ជាក់​ស្ដែង ​ក្លឹប Napoli ​និង AC Milan ​ក៏​ស្ថិត​នៅ​ក្នុង​ចំណោម​ក្លឹប​ដែល​ចង់​បាន​នោះ​ដែរ។ Napoli ​បាន​បញ្ជូន​ភ្នាក់ងារ​ទៅ​ចរចា​ជាមួយ​ក្រុម Barcelona ​ជា​ច្រើន​ដង​មក​ហើយ​កាល​ពី​រដូវ​ក្ដៅ​ខាង​មុខ​នេះ ប៉ុន្តែ​មិន​អាច​នាំ​យក​កីឡាករ​អាហ្សង់ទីន​រូប​នេះ​មក​បាន ​ព្រោះ​ក្រុម​អ្នក​មាន​បុណ្យ​​តែងតែ​ព្យាយាម​បន្ដ​កុងត្រា ​អម​ជាមួយ​ការ​តំឡើង​ប្រាក់​ឈ្នួល​យ៉ាង​ច្រើន​មែនទែន។

​បើ​ទោះ​ជា​ការ​ផ្ទេរ ​នៅ​តែ​មិន​បាន​មែន ប៉ុន្តែ​ក្រុម​នៅ​អ៊ីតាលី​ខាង​លើ​នៅ​តែ​រក្សា​ចិត្ត​ចង់​បាន ​កីឡាករ​វ័យ​៣១​ឆ្នាំ​នេះ​ដដែល ​ហើយ​រំពឹង​ថា​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​ទៀត ​រូបគេ​នឹង​សម្រេច​ចិត្ត​ជា​ថ្មី ដើម្បី​ទទួល​បាន​ការ​ប្រកួត​ប្រជែង​ក្រៅ​ពី​លីគ La Liga ​របស់​អេស្ប៉ាញ៕ប្រភព៖ foxsportsasia

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT