វ័យត្រឹម 16ឆ្នាំ Lamine Yamal ត្រៀមបំបែកកំណត់ត្រាជាកីឡាករវ័យក្មេងថ្លៃបំផុត

PSG កំពុងពិចារណាលើការផ្លាស់ប្តូរ 200 លានអឺរ៉ូសម្រាប់ Lamine Yamal របស់ Barcelona។

ក្រុមដែលមានមូលដ្ឋាននៅទីក្រុងប៉ារីសមួយនេះ កំពុងស្វែងរកខ្សែរប្រយុទ្ធប្រកបដោយគុណភាព ដើម្បីជំនួសកីឡាករ Kylian Mbappe ដែលផុតកុងត្រានៅចុងបញ្ចប់រដូវកាលនេះ។

បើយោងតាមសារព័ត៌មាន Le Parisien បានឱ្យដឹងថា PSG ត្រៀមខ្លួនរួចជាស្រេចក្នុងការបំបែកកំណត់ត្រាសម្រាប់កីឡាករឆ្នើមរបស់ Barcelona រូបនេះ 😯 ។ តាមរបាយការណ៍បានបញ្ជាក់បន្ថែមទៀតថានាយកកីឡារបស់ក្លឹបបារាំង PSG លោក Luis Campos កំពុងមានទំនាក់ទំនងដ៏ល្អជាមួយកំពូលភ្នាក់ងារលោក Jorge Mendes ដែលគ្រប់គ្រង “wonderkid” របស់ក្រុមកាតាឡាន់ អាចជួយអោយ PSG អាចនាំយកយុវជនដែលមានទេពកោសល្យរូបនេះ មកកាន់ទឹកដី Parc des Princes បានដោយជោគជ័យ ។

ពត៌មាន Update យ៉ាងណានោះ Cts sport នឹងរាយការណ៍ជូនបងប្អូននៅពេលក្រោយបន្ដទៀត ៕

 

ប្រភព ៖ Le Parisien

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT