បញ្ហា Goal-line មិនមែនមានតែ Barcelona នោះទេ!

ទាក់ទងនឹងបច្ចេកវិទ្យា Goal-line នេះ មិនមែនមានតែក្លឹប Barcelona មួយទេដែលជួបនឹងបញ្ហាមួយនេះ។

គួររំលឹកផងដែរថាកាលពីថ្ងៃទី 28 ខែមិនា ឆ្នាំ2021 ដែលជាការប្រកួតវគ្គជម្រុះដំបូង World Cup នៅទ្វីបអ៉ឺរ៉ុបជុំទី១រវាងក្រុមជម្រើសជាតិ ស៊ែបប៊ី និង ក្រុមជម្រើសជាតិព័រទុយហ្កាល់បញ្ចប់ទៅដោយលទ្ធផល ២-២ នេះហើយជាហេតុនាំអោយមានភាពចម្រូងចម្រាស់ពាក់ព័ន្ធនឹងបច្ចេកវិទ្យា Goal-line ផងដែរ។

គ្រាប់បាល់បញ្ចូលទីជ័យជម្នះចុងម៉ោងរបស់កីឡាករ Cristiano Ronaldo ដែលជាគ្រាប់បាល់កំណត់ជោគវាសនារបស់ព័រទុយហ្កាល់ត្រូវបានអាជ្ញាកណ្ដាលបដិសេធ ។

ជាការពិតការប្រកួតធ្វើឡើងនៅទីក្រុម Belgrade នោះមិនទាន់មានបច្ចេកវិទ្យា Goal-line ឬ VAR នៅឡើយទេនាំអោយប៉ះពាល់ដល់អនាគតជម្រើសជាតិព័រទុយហ្គាល់មិនអាចឡើងទៅលេងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក 2022នៅប្រទេសកាតាបានឡើយ ។

យ៉ាងណាមិញក្រុមជម្រើសជាតិព័រទុយហ្កាល់ស្ថិតនៅលេង2ល្អបំផុតទើបពួកគេបន្ដលេងឈ្នះ Play off ជាមួយប្រទេសទួរគី និង ម៉ាសេដូនៀ មុនឡើងទៅលេង World Cup 2022 បានសម្រេច ។

“តើនេះជាភាពចន្លោះប្រហោងក្នុងយុគបាល់ទាត់សម័យថ្មីឬយ៉ាងណា ?”

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT