Kylian Mbappe មានជ.ម្លោះជាមួយកីឡាករ Barcelona ក្រោយទម្លាក់ពួកគេ

Mbappe ដែលត្រូវបានគេរំពឹងថានឹងចូលរួមជាមួយគូប្រជែងរបស់ Barcelona គឺ Real Madrid នៅរដូវក្តៅនេះ បានស៊ុតបាល់បញ្ចូលទីពីរគ្រាប់ ក្នុងជ័យជម្នះដ៏ងាយស្រួលបំផុតដែលបានទម្លាក់ក្រុមរបស់ Xavi ចេញពីក្របខ័ណ្ឌ Champions League នៅវគ្គ ៨ក្រុមចុងក្រោយ។យោងតាមសារព័ត៌មាន Mundo Deportivo បានឲ្យដឹងថា Mbappe គឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករ PSG ជាច្រើនដែលបានចាកចេញពីទីលានក្នុងអារម្មណ៍រំភើបអបអរយ៉ាងពិសេស ហើយកីឡាករវ័យ ២៥ឆ្នាំត្រូវបានគេឮស្រែកថា “នេះគឺជាបាល់ទាត់ ហើយយើងត្រូវតែបង្ហាញវានៅលើទីលាន”។

របាយការណ៍ដដែលបានអះអាងថាតារា Barcelona មួយចំនួនបានយល់ខុសចំពោះរឿងនេះ ដោយជឿថា Mbappe កំពុងមានចេតនាឌឺដងពួកគេ ហើយបានប្រឈមមុខនឹងកីឡាករសញ្ជាតិបារាំងក្នុងផ្លូវក្រោមដីត្រឡប់ចូលក្នុង ហើយក៏មាន “ការជេរប្រមា.ថ ស្រែកឡូឡា” ខណៈដែលមនុស្សជិត ៦០នាក់បានចូលរួមក្នុងការប៉ះទង្គិចគ្នា។តែនៅទីបំផុតបុគ្គលិក និងសន្តិសុខបានបំបែកក្រុមទាំងនោះចេញពីគ្នា ដើម្បីបង្កាមានរឿងធ្ងន់ធ្ងរកើតឡើង៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT