Zinchenko ថា Arsenal ពេលនេះ អាចប្រកួតជាមួយក្រុមល្អបំផុតលើលោកបាន

អ្នកចាត់ការក្លឹប Arsenal លោក Mikel Arteta នៅតែរក្សាល្បឿនជាមួយនឹងគូប្រជែងដណ្តើមជើងឯក Premier League គឺ Liverpool និង Manchester City ដោយសារការទទួលជ័យជម្នះយ៉ាងងាយស្រួលកាលពីល្ងាចថ្ងៃពុធ ២-០ លើ Luton Town។ ក្រុមកាំភ្លើងធំក៏កំពុងស្ថិតនៅក្នុងក្របខ័ណ្ឌ Champions League ហើយនៅសប្តាហ៍ក្រោយនឹងចាប់ផ្តើមការប្រកួតវគ្គ ៨ក្រុមចុងក្រោយជាមួយនឹងក្រុមយក្សអាល្លឺម៉ង់ Bayern Munich។

ស្តិនៅក្នុងដំណាក់កាលដ៏សំខាន់នេះ ខ្សែការពារឆ្វេង Zinchenko មានអារម្មណ៍ថាការប្រកួតប្រជែងស្មើមុខស្មើមាត់ជាមួយក្រុមហង្សក្រហមរបស់ Jurgen Klopp និងម្ចាស់ជើងឯកលោក Pep Guardiola បានផ្តល់ទំនុកចិត្តដល់ក្រុមរបស់គាត់កាន់តែខ្លាំង។ គាត់បាននិយាយថា៖

“ពិតណាស់ ខ្ញុំនឹងមិនកុហកអ្នកទេ គឺពិត ១០០% វាបង្ហាញថាយើងត្រៀមខ្លួនរួចជាស្រេចដើម្បីប្រកួតប្រជែងជាមួយក្រុមល្អបំផុតនៅក្នុងពិភពលោក។វាមិនងាយស្រួលទេក្នុងការលេងទល់នឹង City នៅក្រៅដី និង Liverpool ក្រៅដី និងក្រុមផ្សេងទៀតផងដែរ។ ខ្ញុំមិនចង់មើលងាយក្រុមដទៃទេ ប៉ុន្តែវាពិតជាបង្ហាញថា Arsenal បានត្រៀមខ្លួនរួចជាស្រេចដើម្បីប្រយុទ្ធ។

យើងដឹងថាយើងកំពុងប្រយុទ្ធដើម្បីពានធំៗនៅរដូវកាលនេះ”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT