Phil Foden ស្មើកំណត់ត្រារបស់ Ronaldo មួយនេះ ក្រោយស៊ុត Hattrick យប់មិញ

កាលពីយប់ថ្ងៃពុធ ក្រុម Man City បានឡើងទៅស្មើពិន្ទុជាមួយក្រុម Liverpool បន្ទាប់ពីទទួលបានជ័យជម្នះលើក្រុមរបស់លោក Unai Emery នៅកីឡដ្ឋាន Etihad។Man City បាននាំមុខមុនដោយកីឡាករ Rodri នៅនាទីទី១១ មុនពេល Jhon Duran តាមស្មើវិញ ៩នាទីក្រោយមក។

Foden ធ្វើបាន ២-១ ក្នុងតង់ទី១ មុនពេលបន្ថែមពីរគ្រាប់ទៀតក្នុងតង់ទីពីរ ដើម្បីបញ្ចប់ការស៊ុតបាល់បញ្ចូលទីរបស់គាត់ និងបញ្ចប់ការទទួលជ័យជម្នះ ៤-១ សម្រាប់ក្រុម។នៅពីក្រោយការស៊ុតបាល់បញ្ចូលទីចុងក្រោយរបស់គាត់ Foden ឥឡូវនេះបានតាមស្មើរកំណត់ត្រាដែលគ្រប់គ្រងដោយ Ronaldo, Frank Lampard និង Didier Drogba។

នៅត្រឹមអាយុ ២៣ឆ្នាំ Phil Foden ឥឡូវនេះបានចំនួន Hattrick ក្នុងក្របខ័ណ្ឌ Premier League ស្មើទៅនឹង Cristiano Ronaldo, Frank Lampard និង Didier Drogba៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT