Erik ten Hag មានសុទិដ្ឋិនិយមថា Man Utd នឹងមានកៅអីលេង Champions League រដូវកាលក្រោយ

Erik ten Hag បន្ទាប់ពីបានឈ្នះពានរង្វាន់ Carabao Cup ក្នុងអំឡុងពេលយុទ្ធនាការដំបូងដ៏ជោគជ័យមួយក្នុងការកាន់តំណែង អ្វីៗបានធ្លាក់ចុះក្នុងរដូវកាលនេះ ហើយក្តីសង្ឃឹមរបស់បិសាចក្រហមក្នុងការវិលត្រឡប់ទៅកាន់ការប្រកួតពានរង្វាន់ក្លឹបកំពូលអឺរ៉ុប Champions League កំពុងធ្លាក់ចុះ។ការធ្វើដំណើរទៅ Chelsea នៅថ្ងៃព្រហស្បតិ៍ គឺជាការប្រកួតមួយក្នុងចំណោមការប្រកួតចំនួន ៩ ដែលនៅសេសសល់សម្រាប់ក្រុមចំណាត់ថ្នាក់លេខ៦ United ដែលមាន ១១ពិន្ទុតាមពីក្រោយក្រុម Aston Villa លេខ៤ និង ៩ពិន្ទុតាមពីក្រោយក្រុម Tottenham។

លទ្ធផលស្មើ ១-១ ដ៏គួរឱ្យព្រួយបារម្ភកាលពីថ្ងៃសៅរ៍នៅ Brentford បានវាយប្រហារដល់ក្តីសង្ឃឹមចុងក្រោយក្នុងក្របខ័ណ្ឌ Champions League របស់ពួកគេនៅក្នុងរដូវកាលដ៏ក្រៀមក្រំមួយដែលលោក Ten Hag បានជួបនឹងបញ្ហាដោយសារកីឡាកររងរបួសច្រើនពេក។

អ្នកចាត់ការទូទៅរបស់ United រូបនេះបាននិយាយថា៖

“ខ្ញុំមានស្តង់ដារខ្ពស់ ហើយខ្ញុំនឹងខកចិត្ត ប្រសិនបើយើងមិនទៅដល់ស្តង់ដារនោះ។ ខ្ញុំដឹងថាវានឹងពិបាកខ្លាំងណាស់ ពីព្រោះយើងមិននៅលេងរៀងល្អនោះទេ។

ប៉ុន្តែយើងចង់ឈ្នះគ្រប់ការប្រកួត នោះគឺជាស្តង់ដារដែលយើងមាននៅទីនេះ។ យើងនឹងបន្តទៅមុខ ហើយបន្តជឿលើស្តង់ដារទាំងនោះ។ នោះនឹងជាវិធីសាស្រ្តក្នុងគ្រប់ការប្រកួត។

យើងនឹងបន្តប្រយុទ្ធរហូតដល់ទីបញ្ចប់។ ខ្ញុំដឹងថាយើងមិនស្ថិតក្នុងស្ថានភាពល្អទេ។ យើងត្រូវតែចាប់យកវាឲ្យបាន”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT