Pep ថាក្រុមនេះនាំមុខគេក្នុងការលើកពាន PL រដូវកាលនេះ ខណៈ Man City នៅលេខបី

ការជាប់គាំងរវាងក្រុមម្ចាស់ជើងឯក និងក្រុមកាំភ្លើងធំបានអនុញ្ញាតឱ្យ Liverpool ឡើងលើកំពូលតារាងដោយសល់ការប្រកួតត្រឹមតែ ៩ ប្រកួតទៀតប៉ុណ្ណោះ ដោយលោក Guardiola ប្រកាសថាក្រុមដែលនាំមុខគេគឺតែងតែជាក្រុមដែលមានឱកាសល្អបំផុតក្នុងការក្លាយជាជើងឯក។គ្រូបង្វឹកក្រុម Man City រូបនេះបានពន្យល់ថា៖

“ជានិច្ចកាល ក្រុមណាដែលនៅកំពូលតារាងតែងតែនាំមុខគេក្នុងការលើកពាន។ ក្រុមទីពីរដែលសង្ឃឹមឈ្នះពានគឺ Arsenal ហើយយើងស្ថិតនៅលេខបី។ វាមិនស្ថិតនៅក្នុងដៃរបស់យើងទៀតទេ។នៅពេលដែលយើងនៅកំពូលតារាង យើងគឺជាក្រុមដែលនាំមុខគេក្នុងការឈ្នះពាន។ វាស្ថិតនៅក្នុងដៃរបស់យើង។ ឥឡូវនេះវាមិនស្ថិតក្នុងដៃយើងទៀតនោះទេ។ វាសាមញ្ញបែបនេះ”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT