Pep ឆ្លើយយ៉ាងសាមញ្ញទៅពាក្យសម្តី Arnold ដែលថាការឈ្នះពានរបស់ Liverpool មានអត្ថន័យជាង Man City

Pep Guardiola បាន​នែនាំឲ្យ​កីឡាករ​របស់​គាត់​ខិតខំលេង​នៅ​លើ​ទីលាន ​ហើយ​បដិសេធ​មិន​ចូលរួម​ក្នុង​សង្គ្រាម​ពាក្យសម្តី​ជាមួយ​នឹង​កីឡាករ Trent Alexander-Arnold របស់ Liverpool។ខ្សែការពារ Liverpool បានបន្ថែមកម្តៅដល់ការប្រកួតដ៏សំខាន់នៅ Premier League ចុងសប្តាហ៍នេះជាមួយនឹងក្រុម Man City របស់ Pep  ដោយអះអាងថាការឈ្នះពានរង្វាន់របស់ Liverpool មានអត្ថន័យជាងការឈ្នះពានរបស់ Man City។

កីឡាករ Erling Haaland និង Ruben Dias បានវាយបកវិញដោយចង្អុលចំៗទៅ Alexander-Arnold ថាមិនធ្លាប់ឈ្នះពាន Treble នោះទេ ដូច្នេះហើយគាត់មិនអាចដឹងថាក្លឹប Manchester មានអារម្មណ៍អស្ចារ្យយ៉ាងណានោះទេ ប៉ុន្តែលោក Guardiola មិនចង់ចាក់សាំងថែមទៅលើភ្លើងនោះទេ។លោក Guardiola ត្រូវបានសួរអំពីការអត្ថាធិប្បាយរបស់ Alexander-Arnold ខណៈដែល Arnold បាន​អវត្តមាន​ដោយ​របួស​ជង្គង់​អស់​មួយ​ខែ​កន្លង​មក ហើយ​មិន​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ចូល​រួម​ប្រកួត​នៅ​ថ្ងៃ​អាទិត្យ​នោះ​ទេ។​ Guardiola បានឆ្លើយថា៖

“ខ្ញុំសូមជូនពរគាត់ ខ្ញុំ​សូម​ជូនពរ​គាត់​ឱ្យ​ឆាប់​ជា​សះស្បើយ និង​ត្រលប់​មក​ទីលាន​វិញ​ឱ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT