Pep មានអារម្មណ៍ថា Man City អាចការពារតំណែងជើងឯក Champions League បាន

គ្រូបង្វឹក Man City លោក Pep Guardiola មានជំនឿចិត្តចំពោះទម្រង់លេងរបស់ក្រុម បន្ទាប់ពីពួកគេបានធានាកៅអីវគ្គ ៨ ក្រុមចុងក្រោយពានលីគកំពូលអឺរ៉ុបជាមួយនឹងជ័យជម្នះយ៉ាងស្រួលលើក្រុមក្រុម FC Copenhagen។Man City បានយកឈ្នះក្នុងលទ្ធផល ៣-១ ក្នុងជើងទីពីរនៃការប្រកួតវគ្គ ១៦ ក្រុមចុងក្រោយនៅកីឡដ្ឋាន Etihad ដែលសរុបទាំងពីរជើងគឺ ៦-២។

លោក Guardiola បាននិយាយក្រោយចប់ការប្រកួតថា៖

“ពួកយើងជាក្រុមមួយដែលជឿថាយើងអាចធ្វើបាន។ ស្តាប់ណា យើងកំពុងប្រកួតប្រជែងជាមួយ Real Madrid និង Bayern Munich ប៉ុន្តែអ្វីដែលសំខាន់នោះគឺថាយើងនៅវគ្គនេះ ៧ឆ្នាំជាប់គ្នាហើយ។

យើងនៅទីនេះព្រោះយើងត្រូវការពេលវេលា។ អ្នកគ្រប់គ្រង និងគ្រប់គ្នាមិនមានពេលគ្រប់គ្រាន់ ថ្នាក់គ្រប់គ្រងមិនមានពេលគ្រប់គ្រាន់។ ប៉ុន្តែពួកគេបានផ្តល់ពេលឲ្យយើងចាញ់ក្រុម Monaco ចាញ់ក្រុម Liverpool ចាញ់ក្រុម Tottenham។ ទាំងអស់នេះជាដំណើរការធ្វើវា ពីព្រោះនៅពេលដែលក្រុមមួយមកពីមិនដែលធ្លាប់មានអ្វីសោះនោះ អ្នកមិនអាចឈ្នះអ្វីបានភ្លាមៗនោះទេ។អ្នកត្រូវការពេលវេលា ហើយពួកគេបានផ្តល់ពេលវេលាឱ្យខ្ញុំ។ ឥឡូវនេះ យើងស្ថិតក្នុងដំណើរការមួយដែលយើងអាចចាញ់ ប៉ុន្តែយើងអាចប្រកួតប្រជែងបានគ្រប់ទីកន្លែង ព្រោះយើងបានមកពីវគ្គផ្តាច់ព្រ័ត្រ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ឥឡូវនេះជាវគ្គ ៨ ក្រុមចុងក្រោយម្តងទៀត។ នោះមានន័យថាយើងមានស្ថិរភាពនៅពានអឺរ៉ុប។

ដើម្បីឈ្នះពាន យើងត្រូវការអ្នកគ្រប់គ្នា ហើយយើងធ្លាប់ប្រើវា។ ខ្ញុំពិតជារីករាយចំពោះការលេងរបស់ក្រុម។ គ្រប់គ្នាប្រហែលជារំពឹងច្រើនពីយើង ប៉ុន្តែខ្ញុំដឹងថាវាលំបាកប៉ុណ្ណា”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT