Dybala ចុចឈ្មោះមិត្តរួមក្រុមកំពូលទាំងបីមាន Messi, Ronaldo ខណៈគ្រប់គ្នាភ្ញាក់ផ្អើលនឹងអ្នកទីបី

Paulo Dybala បានបង្ហាញមិត្តរួមក្រុមកំពូលទាំងបីរបស់គាត់ ដែលមានដូចជា Lionel Messi និង Cristiano Ronaldo។ យ៉ាង​ណា​មិញ ជម្រើស​ទី​៣​របស់​កីឡាករ​វ័យ​៣០​ឆ្នាំ​រូប​នេះ បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ភ្ញាក់​ផ្អើល។Dybala បានលេីកយកឈ្មោះកីឡាករ Gonzalo Higuain ថាជាមិត្តរួមក្រុមដែលគាត់ចូលចិត្តបំផុតក្នុងពិភពបាល់ទាត់។

Dybala បាននិយាយថា៖

“Messi, Ronaldo និង Gonzalo Higuain គឺជាមិត្តរួមក្រុមដែលខ្ញុំចូលចិត្តបំផុតទាំងបីនៅក្នុងពិភពបាល់ទាត់។ Ronaldo គាត់ជាជើងឯក ការលេងជាមួយគាត់នៅ Juventus គឺអស្ចារ្យណាស់។ខ្ញុំ​បាន​រៀន​ពី​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អាជីព​របស់​ខ្ញុំ​ពី​គាត់ និង​ការ​ចង់​ឈ្នះ ទោះ​បី​ខ្ញុំ​សម្រេច​បាន​គ្រប់​យ៉ាង​ក៏​ដោយ។ ខ្ញុំ​មិន​ភ្ញាក់​ផ្អើល​ទេ​ដែល​គាត់​ធ្វើ​បាន​ល្អ​នៅ​អារ៉ាប៊ីសាអូឌីត។ថ្វីត្បិតតែក្តីសុបិនរបស់ខ្ញុំតាំងពីតូចគឺចង់លេងជាមួយ Messi… គាត់គឺជាអ្នកបំផុសគំនិតឥតឈប់ឈរ។ បានចែករំលែកបទពិសោធន៍ជ័យជំនះ World Cup ជាមួយគាត់ គឺជាអ្វីដែលខ្ញុំមិនអាចបំភ្លេចបាន”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT