Ole Gunnar Solskjaer មិននិយាយពី Ronaldo និង Messi នៅពេលគេឲ្យចុចឈ្មោះកីឡាករល្អបំផុតគ្រប់ពេល

ជាងពីរទស្សវត្សរ៍កន្លងមកនេះ យើងបានឃើញ Messi និង Ronaldo បង្ហាញខ្លួនយ៉ាងរឹងមាំក្នុងចំណោមកីឡាករដ៏អស្ចារ្យបំផុតរបស់ពិភពលោក។ ពូកគេទាំងពីរបានឈ្នះរាល់ពានរង្វាន់ដែលមាន និងដណ្តើមបាន Ballon d’Ors ចំនួន ១៣ ពាន ដោយ Messi បានឈ្នះពានរង្វាន់មួយនេះច្រើនជាងគេ ពោលគឺចំនួន ៨​ ដង។ទោះបីជាយ៉ាងណាក៏ដោយ អតីតអ្នកចាត់ការទូទៅរបស់ Man United លោក Solskjaer បានច្រានចោលអ្នកទាំងពីរក្នុងការស្នើសុំឱ្យជ្រើសរើសកីឡាករល្អបំផុតគ្រប់ពេលវេលា។គ្រូបង្វឹកសញ្ជាតិន័រវេសរូបនេះមិនរំលឹកឈ្មោះ Messi និង Ronaldo នោះទេ ដោយបាននិយាយថា៖

“Maradona គឺជាកីឡាករដ៏អស្ចារ្យបំផុតដែលមិនធ្លាប់មាន។ ហើយខ្ញុំមានសំណាងណាស់ដែលបានជួបគាត់។ វាគឺនៅ Old Trafford នៅពេលដែលខ្ញុំជាអ្នកចាត់ការក្រុម Cardiff ហើយបានមើល United ទល់នឹង Liverpool។
Kenny Dalglish និង Ian Rush បានអង្គុយនៅពីក្រោយខ្ញុំ។ ខ្ញុំបានដោះមួកចេញ។ ខ្ញុំអង្គុយជាមួយជំនួយការរបស់ខ្ញុំ Demps Mark Dempsey ហើយគាត់បាននិយាយថា ‘មានគេដើរឆ្លងកាត់តុអ្នក ហើយចង់និយាយជាមួយអ្នក’។ ខ្ញុំ​ក្រឡេកមើល​​គឺ Maradona។ គាត់ពិតជាមកមែន”៕

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT