Xabi Alonso ឆ្លើយតបចំពោះព័ត៌មានទៅដឹកនាំក្រុម Liverpool និង Bayern Munich

គ្រូបង្វឹកវ័យ ៤២ ឆ្នាំ Xabi Alonso បានក្លាយជាគ្រូបង្វឹកដែលកំពុងរីកចម្រើនលំដាប់កំពូលមួយរបស់អឺរ៉ុបចាប់តាំងពីបានចូលកាន់តំណែងនៅ Leverkusen នៅចុងឆ្នាំ ២០២២។ វាជារឿងធម្មតាសម្រាប់ក្រុម Liverpool និង Bayern ប៉ុណ្ណោះដែលចាប់អារម្មណ៍លើរូបគាត់នៅពេលដែលពួកគេទាំងពីរនឹងមានតម្រូវការអ្នកគ្រប់គ្រងថ្មីនាពេលឆាប់ៗនេះ។Bayern បានសម្លឹងមើល Alonso តាំងពីនៅចុងបញ្ចប់នៃអាជីពលេងបាល់របស់គាត់មកម្លេះ និងសូម្បីតែមុនពេលសម្រេចចែកផ្លូវគ្នាជាមួយលោក Tuchel ក្នុងរជ្ជកាលដ៏ខ្លីនៅ Bayern ក៏បានចាប់អារម្មណ៍ផងដែរ។

ជាក់ស្តែង Alonso នឹងក្លាយជាជម្រើសដ៏ពេញនិយមសម្រាប់អ្នកគាំទ្រ Liverpool។ គាត់បានឈ្នះពានរង្វាន់ Champions League ដែលមិននឹកស្មានដល់ក្នុងរដូវកាលដំបូងរបស់គាត់ក្នុងនាមជាកីឡាករនៅទីនោះ។ កូនប្រុសរបស់គាត់ថែមទាំងកើតនៅទីក្រុង Liverpool ទៀតផង។ក្រោយមានព័ត៌មានជាច្រើនចុះផ្សាយអំពីដំណឹងនៃការផ្ទេរទៅក្លឹបទាំងពីរនេះ Alonso បាននិយាយថា៖

“ប្រហែលជាអ្នកមានចម្ងល់អំពីអនាគតរបស់ខ្ញុំ។ ខ្ញុំមិនមានអ្វីថ្មីក្នុងការនិយាយនោះទេ។ ខ្ញុំគ្រាន់តែចង់និយាយថា ឥឡូវនេះខ្ញុំជាគ្រូបង្វឹក Leverkusen នោះប្រាកដណាស់។ សម្រាប់អនាគតខ្ញុំមិនមានអ្វីថ្មីដែលត្រូវនិយាយនោះទេ”៕

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT