Sir Jim Ratcliffe សារភាពថាមានអ្វីមួយមិនប្រក្រតីចំពោះបរិយាកាសក្លឹប Man Utd

Ratcliffe នឹងកាន់កាប់ប្រហែល ២៨% នៃក្លឹបនៅចុងឆ្នាំ ២០២៤ នៅពេលដែលការវិនិយោគបន្ថែមចូលជាធរមាន ដែលធ្វើឱ្យគាត់ក្លាយជាម្ចាស់ភាគហ៊ុនធំជាងគេដែលមានតែម្នាក់ឯងរបស់ United ហើយមកបងប្អូនបង្កើតត្រកូល Glazer នៅតែកាន់កាប់ភាគច្រើននៃភាគហ៊ុន។អ្នកគាំទ្រមានសុទិដ្ឋិនិយមចំពោះអនាគតក្លឹបយក្សអង់គ្លេសមួយនេះ ប៉ុន្តែ Ratcliffe បានផ្តល់យោបល់ថា ការរៀបចំរចនាសម្ព័ន្ធ United ទៅរកភាពរុងរឿងដូចអតីតកាលម្តងទៀត នឹងត្រូវការពេលវេលាយូរ។

គាត់បានពន្យល់ប្រាប់ BBC ថា៖

“វាច្បាស់ណាស់ថាជាការលំបាករយៈពេល ១១ ឆ្នាំចាប់តាំងពីលោក Sir Alex Ferguson និង David Gill ចូលនិវត្តន៍។ វាមិនមែនគ្រាន់តែជាការជួសជុលរយៈពេលខ្លីដ៏សាមញ្ញនោះទេ។ យើងត្រូវដើរទៅរកដំណោះស្រាយត្រឹមត្រូវ មិនរត់ទៅរកផ្លូវខុសទៀត។បញ្ហារយៈពេលខ្លីគឺយើងចង់លេងនៅក្នុងក្របខ័ណ្ឌ Champions League។ វាជាការប្រកួតប្រជែងមួយដែលចាយពេលពីរទៅបីរដូវកាលដើម្បីធ្វើឱ្យស្ថាប័នទាំងមូលមានបរិយាកាសត្រឹមត្រូវ ហើយទទួលបានទម្រង់លេងនៅលើទីលានត្រឹមត្រូវ និងឈ្នះការប្រកួត។ វាទាមទារឲ្យមានការរៀបចំរចនាសម្ព័នរបស់ស្ថាប័នឲ្យបានត្រឹមត្រូវ។

ក្នុងរយៈពេល ១១ ឆ្នាំចុងក្រោយនេះ Manchester United មានគ្រូបង្វឹកច្រើន ហើយគ្មាននរណាម្នាក់ទទួលបានជោគជ័យខ្លាំងនៅក្នុងបរិយាកាសក្លឹបបែបនោះទេ។ ខ្ញុំគិតថាមានអ្វីមួយមិនប្រក្រតីចំពោះបរិយាសក្លឹប។ វាមិនមែនជាការស្តីបន្ទោសនរណាម្នាក់នោះទេ វាគ្រាន់តែជាការពិតប៉ុណ្ណោះ។ ការផ្តោតអារម្មណ៍របស់ខ្ញុំគឺទៅលើរបៀបដែលខ្ញុំផ្លាស់ប្តូរបរិយាកាសនោះ ដើម្បីទទួលបានអ្វីដែលល្អបំផុតពីគ្រូបង្វឹក និងក្រុមទាំងមូល”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT