Sir Jim Ratcliffe បញ្ជាក់ពីអនាគតរបស់ Mason Greenwood ជាមួយ Man United

Greenwood ដែលត្រូវបានចោទប្រកាន់ពីបទរំ.លោភ និងហិ.ង្សាផ្លូវ.ភេទ ប៉ុន្មានខែបន្ទាប់ពីការចាប់ខ្លួនរបស់គាត់នៅឆ្នាំ២០២២ ត្រូវបានគេគិតថាលែងបានលេងឲ្យ Man United ទៀតហើយ នៅពេលដែលគាត់ត្រូវបានដាក់ឲ្យខ្ចីទៅ Getafe ចុងបញ្ចប់នៃការផ្ទេរនៅរដូវក្តៅមុន។ដោយក្លឹបបានធ្វើការស៊ើបអង្កេតផ្ទៃក្នុងរបស់ពួកគេផ្ទាល់ បន្ទាប់ពីអយ្យការ CPS បានទម្លាក់ចោលករណីនេះ ដោយសារតែការដកសាក្សីសំខាន់ៗ និងភស្តុតាងថ្មីៗមកបំភ្លឺ Man United ត្រូវបានគេគិតថាកំពុងចង់បញ្ចូល Greenwood ក្នុងក្រុមឡើងវិញរហូតដល់មានប្រតិកម្មយ៉ាងខ្លាំងក្លា។

លោក Ratcliffe បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅក្នុងប្រព័ន្ធផ្សព្វផ្សាយជាលើកដំបូងរបស់គាត់ថា៖

“យើងនឹងធ្វើការសម្រេចចិត្ត ហើយយើងនឹងបង្ហាញអំពីភាពត្រឹមត្រូវរបស់វា។ គាត់ជាកីឡាករបាល់ទាត់របស់ Manchester United ដូច្នេះយើងត្រូវតែទទួលខុសត្រូវលើវិស័យបាល់ទាត់។ ដូច្នេះចម្លើយគឺបាទ យើងត្រូវធ្វើការសម្រេចចិត្ត។ វាច្បាស់ណាស់ថាយើងត្រូវធ្វើការសម្រេចចិត្ត។ គ្មានការសម្រេចចិត្តណាមួយត្រូវបានធ្វើឡើងនៅឡើយនោះទេ។ច្បាស់ណាស់ថាគាត់កំពុងដាក់ឲ្យខ្ចីជើង ប៉ុន្តែគាត់មិនមែនមានតែគាត់ម្នាក់ទេ។ យើងមានកីឡាករបាល់ទាត់ម្នាក់ ឬពីរនាក់ដែលយើងត្រូវដោះស្រាយ ហើយយើងត្រូវធ្វើការសម្រេចចិត្ត ដូច្នេះយើងនឹងធ្វើវា”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT