Rooney បង្ហើបថាគាត់នឹងទៅភ្លាម បើ Pep ហៅទៅធ្វើជាជំនួយការ

គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញ Pep Guardiola បានប្រែក្លាយក្រុម Manchester City ទៅជាក្រុមដែលលេចធ្លោបំផុតនៅក្នុងបាល់ទាត់អឺរ៉ុបចាប់តាំងពីបានមកដល់ Etihad ក្នុងឆ្នាំ២០១៦ ដែលនាំឱ្យពួកគេក្លាយជាក្រុម Treble ជាប្រវត្តិសាស្ត្រកាលពីរដូវកាលមុន។លោក Guardiola បានឈ្នះពានរង្វាន់ធំៗចំនួន ១២ នៅ Man City ហើយនៅតែបន្តដំណើរឆ្ពោះទៅកាន់ការលើកពាន Premier League ជាលើកទី៤ ជាប់ៗ។

ក្នុងនាមជាកីឡាកររបស់ Manchester United លោក Rooney បានចាញ់ក្រុម Barcelona របស់លោក Guardiola ពីរដងក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ Champions League ក្នុងឆ្នាំ២០០៩ និង ២០១១ ហើយបានបង្ហើបថាគាត់នឹងពេញចិត្តធ្វើការក្រោមការដឹកនាំរបស់ Pep បើមានឱកាស។

គាត់បាននិយាយថា៖

“ប្រសិនបើ Pep Guardiola ចូលមកសុំឲ្យខ្ញុំធ្វើជាជំនួយការរបស់គាត់ ខ្ញុំនឹងទៅទីនោះភ្លាម។ អ្នកបានឃើញនូវអ្វីដែល Mikel Arteta កំពុងធ្វើនៅពេលនេះ ហើយខ្ញុំជឿជាក់យ៉ាងមុតមាំថា នោះបានមកពីការរៀនពី Guardiola”៕ 

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT