អារម្មណ៍ពិតរបស់ Messi ក្នុងការលេងជាមួយ Ronaldo ក្នុងក្រុមតែមួយ

Lionel Messi និង Cristiano Ronaldo នឹងត្រូវប្រឈមមុខគ្នាម្តងទៀតនៅចុងខែនេះ ដែលអាចជាការប្រកួតលើកចុងក្រោយ ក្រោយប្រជែងគ្នាអស់រយៈពេលជាច្រើនទសវត្សរ៍។ជាច្រើនឆ្នាំមកនេះ អ្នកគាំទ្របាល់ទាត់បានស្រមៃចង់ឃើញកំពូលតារាទាំងពីរលងក្នុងក្រុមតែមួយ។ វាមិនមែនគ្រាន់តែជាអ្នកគាំទ្រទេដែលសប្បាយចិត្តដែលបានឃើញ Messi និង Ronaldo ដឹកនាំតំបន់ប្រយុទ្ធក្នុងក្រុមតែមួយ ខណៈវីរបុរសក្លឹប Barcelona ធ្លាប់បានសារភាពថាគាត់ក៏ចង់លេងជាមួយប្រធានក្រុមព័រទុយហ្គាល់នៅថ្ងៃណាមួយដែរ។ គាត់បាននិយាយថា៖

“បាទ ពិតណាស់។ ខ្ញុំតែងតែចូលចិត្តលេងជាមួយកីឡាករល្អបំផុត ហើយគាត់គឺជាម្នាក់ក្នុងចំណោមពួកគេ។ខ្ញុំ​គិត​ថា​វា​នឹង​ពិបាក​សម្រាប់​យើង​ក្នុង​ការ​លេង​ក្នុង​ក្រុម​តែ​មួយ​ ប៉ុន្តែ​ជាក់ស្តែង​ខ្ញុំ​ពិតជាចង់​។​ ខ្ញុំ​មាន​សំណាង​បាន​លេង​ជាមួយ​កីឡាករ​ល្អ​ៗ​ជា​ច្រើន​ ហើយ​ជាក់ស្តែង​ខ្ញុំ​ក៏​ចង់​លេងជាមួយ​គាត់​ដែរ”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT