Gabriel Jesus ជំរុញឱ្យមិត្តរួមក្រុម Arsenal មានជំនឿក្នុងការឈ្នះពាន Champions League

ខ្សែ​ប្រយុទ្ធ​ប្រេស៊ីល Gabriel Jesus ​មាន​កំណត់ត្រាប្រកួតល្អក្នុងពានរង្វាន់​ទ្វីប​អឺរ៉ុបរដូវកាលនេះ ហើយ​ជា​អ្នក​បង្កើត​ភាព​ខុស​គ្នា​សម្រាប់ Arsenal ដែល បាន​ឈ្នះ 2-1 ទៅលើ Sevilla កាល​ពី​យប់​ថ្ងៃ​អង្គារ។អតីតខ្សែប្រយុទ្ធ Manchester City ដែលបានធ្លាក់ចេញពីជម្រើសដំបូងរបស់លោក Pep Guardiola បានចាញ់ការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ឆ្នាំ 2021 ក្រោមស្នាដៃក្រុមតោខៀវ Chelsea។ គ្រាប់បាល់របស់គាត់នៅឯកីឡដ្ឋាន Ramon Sanchez-Pizjuan គឺជាគ្រាប់ទី 23 របស់គាត់ក្នុងការបង្ហាញខ្លួន 41 លើកសម្រាប់ City និង Arsenal។

គាត់នៅតែរក្សាមហិច្ឆិតាក្នុងការឈ្នះពានរង្វាន់ ហើយមានអារម្មណ៍ថាវាជាអ្វីដែលគាត់ និងមិត្តរួមក្រុមរបស់គាត់អាចសម្រេចបាននៅរដូវកាលនេះ។

គាត់​បាន​និយាយ​បន្ទាប់​ពី​បានទទួលបានពានរង្វាន់កីឡាករឆ្នើមប្រចាំការប្រកួតរបស់គាត់ថា៖

“វា​ជា​ការ​ប្រកួត​ប្រជែង​មួយ​ដែល​ខ្ញុំ​ស្រលាញ់។ គ្រប់ការប្រកួតខ្ញុំចូលចិត្តទាំងអស់ ព្រោះខ្ញុំចូលចិត្តលេងបាល់ទាត់។ ប៉ុន្តែ​ខ្ញុំ​មិន​ដឹង​ថាម៉េចទេ ខ្ញុំស្រលាញ់ការប្រកួតនេះ ចាប់​តាំង​ពី​ថ្ងៃ​ទី​មួយ​ដែលខ្ញុំលេងនៅ Champions League ពេលបង្ហាញ​ខ្លួន​ដំបូង​របស់​ខ្ញុំ ពេលខ្ញុំ​ស៊ុត​បញ្ចូល​ទី។ខ្ញុំមិនទាន់បានឈ្នះវានៅឡើយទេ ដូច្នេះខ្ញុំកំពុងស្វែងរកវា សម្រាប់ពានរង្វាន់ដ៏ស្រស់ស្អាតនេះ។ ជាក់ស្តែងវាមិនងាយស្រួលទេ ប៉ុន្តែខ្ញុំគិតថាយើងត្រូវតែជឿជាក់។ បើ​យើង​មិន​ជឿជាក់ យើង​មិន​អាច​នៅ​ទី​នេះ​បាន​ទេ”៕​

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT