Bruno Fernandes ​អះអាង​ថា ​Man Utd មានបញ្ហា​​គ្រប់បែប​យ៉ាង​នៅពេលនេះ

ខ្សែបម្រើ Bruno Fernandes របស់ក្រុម Manchester United បានជំរុញឱ្យក្រុមទាំងមូលទទួលខុសត្រូវចំពោះលទ្ធផលក្រុមនាពេលថ្មីៗនេះ។

កំហុសក្នុងខ្សែការពារបានធ្វើឱ្យ Man United បរាជ័យក្នុងការប្រកួតថ្មីៗ ហើយអ្នកចាំទី Andre Onana ត្រូវបានស្តីបន្ទោសចំពោះការបរាជ័យក្នុងលទ្ធផល ៤-៣ កាលពីថ្ងៃពុធទៅក្រុម Bayern Munich បន្ទាប់ពីខកខានមិនបានសង្រ្គោះការស៊ុតបញ្ចូលទីដ៏មុតស្រួចរបស់ Leroy Sane។ជាជាងស្តីបន្ទោសទៅ Onana កីឡាករ Fernandes បានទទូចថាបញ្ហាគ្រប់យ៉ាងដែល United កំពុងមាន មិនមែនត្រឹមតែការការពារនោះទេ។

Fernandes បានប្រាប់ TNT Sports ថា៖

“បញ្ហាគឺមានគ្រប់យ៉ាង។ យើងត្រូវរកគ្រាប់បាល់ នៅពេលដែលយើងមានឱកាស យើងត្រូវដឹងពីរបៀបទាញយកប្រយោជន៍ពីពួកគេ ហើយយើងត្រូវការពារជាក្រុម។

កីឡាករទាំង ១១ នាក់ត្រូវតែការពារ។ យើងទាំងអស់គ្នាត្រូវតែមានទំនាក់ទំនង និងផ្សារភ្ជាប់គ្នា ដើម្បីឱ្យពួកយើងជួយគ្នាទៅវិញទៅមក ហើយនោះមានន័យថាយើងមិនបណ្តោយឱ្យគ្រាប់បាល់ស៊ុតបញ្ចូលទីនោះទេ។ វាមិនមានអ្វីទាក់ទងនឹងផ្នែកការពារនោះទេ។
ជាច្រើនដង វាថែមទាំងនាំទៅដល់ការពិតដែលថាយើងមិនបានដាក់សម្ពាធក្នុងវិធីល្អបំផុតនៅលើទីលាននោះទេ ហើយចុងបញ្ចប់ យើងបានផ្តល់ចន្លោះទៅកាន់ក្រុមខ្លាំងមួយដូចជា Bayern ដែលមានកីឡាករលឿន និងខ្លាំងក្នុងស្ថានភាពមួយទល់នឹងមួយ។ យើងខ្វះចន្លោះជាច្រើនណាស់ ប៉ុន្តែគ្រប់ទិដ្ឋភាពទាំងអស់ត្រូវតែប្រឺងប្រែងនៅពេលនេះ”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT