Pep Guardiola បានដាក់ Challenge មួយជាមួយក្រុម Manchester City របស់គាត់ដើម្បីសម្រេចរឿងពិសេសមួយ ដោយឈ្នះពានរង្វាន់ Champions League ពីរដងជាប់គ្នា។អ្នកឈ្នះពានបីចាប់ផ្តើមការពារពានអឺរ៉ុបរបស់ពួកគេ ខណៈដែលពួកគេធ្វើជាម្ចាស់ផ្ទះទទួលក្រុម Red Star Belgrade នៅកីឡដ្ឋាន Etihad នៅថ្ងៃអង្គារ។
Man City បានសម្រេចការខកខានជាច្រើនឆ្នាំរបស់ពួកគេដើម្បីឈ្នះពានអឺរ៉ុបជាលើកដំបូងកាលពីរដូវកាលមុន ប៉ុន្តែខណៈពេលដែលលោក Guardiola មានមោទនភាពចំពោះសមិទ្ធផលរបស់ពួកគេ គាត់មានអារម្មណ៍ថាបេសកកម្មរបស់ពួកគេមិនទាន់ចប់នៅឡើយទេ។
អ្នកចាត់ការទូទៅរបស់ Man City បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា៖
“ខ្ញុំចង់និយាយថា សម្រាប់ក្លឹបរបស់យើងក្នុងការឈ្នះ Champions League គឺពិតជាមិនគួរឱ្យជឿ ដែលជាលើកទីមួយក្នុងប្រវត្តិសាស្ត្រ របស់យើង ប៉ុន្តែតាមទស្សនៈ តើមានក្រុមប៉ុន្មានដែលបានឈ្នះ Champions League តែម្តង?
ក្លឹបជាច្រើនបានឈ្នះពីរ បី បួន ប្រាំ។ តាមទស្សនៈ យើងមិនបានធ្វើអ្វីពិសេសទេ ព្រោះវាគឺឈ្នះតែមួយ។
វាពិបាកបំផុតក្នុងការឈ្នះលើកទីមួយ។ ប៉ុន្តែរាល់រដូវកាល យើងចាប់ផ្តើមការប្រកួតលើកទីមួយដោយមានគោលដៅឈ្នះការប្រកួតទីមួយ បន្ទាប់មកវគ្គចែកពូល បន្ទាប់មកព្យាយាមឈ្នះ Champions League ។ គ្មានអ្វីផ្លាស់ប្តូរខុសពីមុននោះទេ”៕
*[Fotmob]