Al Ittihad កំពុងរៀបចំសំណើដេញថ្លៃថ្មី 200 លានផោនសម្រាប់កីឡាករ Mo Salah របស់ Liverpool

ហង្សក្រហមត្រូវបានគេរាយការណ៍ថាបានបដិសេធការដេញថ្លៃដែលមានតម្លៃ 150 លានផោនពីក្រុម Saudi Pro League ថ្មីៗនេះ។ប៉ុន្តែ Al Ittihad កំពុងរៀបចំការដេញថ្លៃដែលមានចំនួនច្រើនជាងមុនរហូតដល់ 200 លានផោន នេះបើយោងតាម ​​Sky Sports។

Ian Doyle របស់ Liverpool Echo បានបញ្ជាក់ព័ត៌មាននេះដោយសរសេរថា៖

“Al-Ittihad ឥឡូវនេះកំពុងរៀបចំដេញថ្លៃ 200 លានផោនសម្រាប់ Mohamed Salah។ វាជាការធ្វើតេស្តដ៏ធំសម្រាប់ LFC ព្រោះថាវាជាធំហំលុយច្រើនណាស់។ ប៉ុន្តែប្រសិនបើ 200 លានផោន ហេតុអ្វីមិន 300 លានផោន?”

ដើម្បីធ្វើឱ្យបញ្ហាកាន់តែស្មុគស្មាញ ទីផ្សារដោះដូរកីឡាករសម្រាប់ក្លឹបអារ៉ាប៊ីសាអូឌីតមិនទាន់បិទទេ រហូតដល់ថ្ងៃទី 7 ខែកញ្ញា នោះមានន័យថា Liverpool អាចបាត់បង់ Salah ហើយពួកអស់ឱកាសចុះហត្ថលេខាលើអ្នកជំនួស ដោយសារទីផ្សារដោះដូរកីឡាករ Premier League បិទមុន។

ជាការពិតណាស់ Liverpool អាចនឹងប្រើប្រាស់ថវិកានោះដើម្បីចាប់ផ្តើមការដេញថ្លៃសម្រាប់ខ្សែបម្រើកណ្តាលរបស់ Bayern Munich​ កីឡាករ Ryan Gravenberch ដោយកីឡាករសញ្ជាតិហូឡង់រូបនេះបានបង្ហើបថានឹងចូលរួមជាមួយ Liverpool មុនពេលផុតកំណត់នៃការផ្ទេរកីឡាករត្រូវបានបិទ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT