ប្រធាន La Liga លោក Javier Tebas បានរិះគន់ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ Luis Rubiales ចំពោះសកម្មភាពដ៏ចម្រូងចម្រាសរបស់គាត់។ ថ្លែងនៅលើ Twitter លោក Tebas បានហៅ Rubiales ថាជាមនុស្សឆ្កួត ហើយបានអះអាងថា ទង្វើរបស់គាត់បាននាំមកនូវភាពអាម៉ាស់ដល់ Jenni Hermoso និងអេស្ប៉ាញទាំងមូល។គាត់បានសរសេរថា៖
“គ្មានការឆ្លៀតឱកាស ឬលាយឡំនឹងរឿងនយោបាយណាមួយ ដោយយកទិដ្ឋភាពនៃប្រទេសអេស្ប៉ាញទាំងមូល តំណាងដោយ មនុស្សឆ្កួតនឹងផ្លូវភេទ បង្ខំឱ្យថើប លីកីឡាការិនី លូក ស្ទាប (Hermoso) មិនសមរម្យក្នុងគ្រាដ៏សំខាន់បែបនេះទេ។
វាមិនមែនជាការសួរដេញដោលនោះទេ Rubiales មិនត្រឹមតែធ្វើឱ្យខូចសេចក្តីថ្លៃថ្នូររបស់ Jenni ជាមួយនឹងអាកប្បកិរិយារបស់គាត់ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងខូចដល់ឈ្មោះប្រទេសអេស្ប៉ាញទាំងមូលផងដែរ”៕