Ronaldo ​បន្ដ​រក​បាន​២​គ្រាប់​ទៀត​ហើយ ​ឱ្យ​ជម្រើស​ជាតិ​ព័រទុយហ្គាល់​

​ខ្សែ​ប្រយុទ្ធ Cristiano Ronaldo ​បាន​បន្ដ​រក​បាន​គ្រាប់​បាល់​២​គ្រាប់​ទៀត​ហើយ​ឱ្យ​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់ ​យក​ឈ្នះ​លើ​ក្រុម​លុចសំបួរ ​៦-០ ​វគ្គ​ជម្រុះ Euro 2024 ​។

​កាល​ពី​ប្រកួត​មុន Ronaldo ​រក​បាន​២​គ្រាប់​ម្ដង​មក​ហើយ ខណៈ​ដែល​ប្រកួត​ទី​២​នេះ ឃើញ​ថា​រូបគេ​បន្ដ​ទម្រង់​លេង​បាន​ល្អ ​និង​រក​បាន​២​គ្រាប់​បន្ថែម​ទៀត​ក្នុង​ជ័យជម្នះ​លើ​ក្រុម​លុចសំបួរ ​៦-០។ ​នេះ​ជា​ការ​ចាប់​ផ្ដើម​ល្អ​មែនទែន​សម្រាប់​ក្រុម​ព័រទុយហ្គាល់​នៅ​វគ្គ​ជម្រុះ​ក្នុង​ពូល​ពាន Euro 2024 ​នេះ។ មួយ​វិញ​ទៀត​ក៏​ជា​ការ​ល្អ​ផង​ដែរ ​សម្រាប់​លោក Martinez ​ដែល​ជា​គ្រូ​បង្វឹក​ថ្មី​របស់​ក្រុម​នេះ។

​បន្ថែម​២​គ្រាប់​យប់មិញ​នេះ​ទៀត Ronaldo ​រក​បាន​១២២​គ្រាប់​ហើយ​ឱ្យ​ក្រុម​ជម្រើស​ជាតិ ​និង​ក្លាយ​ជា​កីឡាករ​រក​គ្រាប់​បាល់​បាន​ច្រើន​បំផុត​ឱ្យ​ព័រទុយហ្គាល់ ​និង​លើ​ឆាក​អន្ដរ​ជាតិ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT