ផ្លូវការ Conte ​ចែក​ផ្លូវ​ជាមួយ​ក្រុម Spurs ​ហើយ​

​លោក Antonio Conte ​បាន​ចែក​ផ្លូវ​គ្នា​ជាមួយ​ក្រុម Spurs ​មែនទែន​ហើយ ​ក្រោយ​ពី​សេចក្ដី​ប្រកាស​ជា​ផ្លូវការ​កាល​ពី​យប់មិញ​នេះ។

​លោក Conte ​បាន​ចូល​ដឹក​នាំ​ក្រុម Spurs ​ក្នុង​រយៈ​ពេល​១៦​ខែ។ ​ចុង​ក្រោយ​នេះ ​លោក​បាន​ហៅ​កីឡាករ​របស់​ក្រុម​មួយ​នេះ​ថា​ជា​មនុស្ស​គិត​តែ​ពី​ខ្លួន​ឯង ​មិន​បាន​គិត​ប្រយោជន៍​រួម​សំខាន់​នោះ​ទេ ទើប​បាន​ជា​ក្លឹប​មិន​ឈ្នះ​ពាន​អ្វី​សោះ​រាប់​ឆ្នាំ​មក​ហើយ។ ​កត្ដា​មើល​ស្រាល ​និង​រិះគន់​ក្លឹប​បែប​នេះ​ហើយ ទើប​បាន​ជា​ថ្នាក់​ដឹក​នាំ Spurs ​សម្រេច​ចិត្ត​ដក​លោក​ចោល​តែ​ម្ដង ​មុន​កិច្ច​សន្យា​ផុត​កំណត់​នៅ​ត្រឹម​ចប់​រដូវ​កាល​នេះ​។

​ក្នុង​រយៈ​ពេល​ជាង​១​ឆ្នាំ​មក​នេះ ​លោក Conte ​ដឹក​នាំ Spurs ​បាន​៧៦​ប្រកួត ​ក្នុង​នោះ​ឈ្នះ​៤០ ​និង​ចាញ់​២៣​ប្រកួត។ ភាគរយ​ឈ្នះ​ដែល​លោក​ទទួល​បាន​គឺ ៥៤,១​%​ទាប​ជាង​គេ​បំផុត បើ​ធៀប​ជាមួយ​ក្លឹប​ដទៃ​ដែល​លោក​ដឹក​នាំ​កន្លង​មក​ដូចជា Juventus , Chelsea ​ជា​ដើម៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT