​ប្រធាន​ក្លឹប Barcelona ​៖ ទ្វា​របើក​ជា​និច្ច​សម្រាប់​ការ​ត្រលប់​មក​វិញ​របស់ Messi ​

​លោក Joan Laporta ​ប្រធាន​ក្លឹប FC Barcelona ​និយាយ​ថា​ទ្វា​នៅ​តែ​បើក​ជា​និច្ច​សម្រាប់​ការ​ត្រលប់​មក​វិញ​របស់​ខ្សែ​ប្រយុទ្ធ Lionel Messi ​មក​ទឹក​ដី Camp Nou ។

​Messi ​មិន​ទាន់​ព្រម​បន្ដ​កុងត្រា​ជាមួយ​ក្រុម PSG ​នោះ​ទេ ខណៈ​ដែល​កុងត្រា​ចាស់​២​ឆ្នាំ​របស់​គេ​នឹង​ផុត​នៅ​ត្រឹម​ដាច់​រដូវ​កាល​នេះ​ហើយ។ ​មាន​ប្រភព​ជា​ច្រើន​ជឿ​ជាក់​ថា​ Messi ​អាច​នឹង​ត្រលប់​ទៅ​លេង​នៅ FC Barcelona ​វិញ​ហើយ ​ប៉ុន្តែ​ក្នុង​នោះ​ក៏​មាន Aguero ​ដែល​ជា​មិត្ត​ស្និទ្ធ​របស់ Messi ​ចេញ​មក​បង្ហើប​ថា​ឱកាស​មាន​ត្រឹម​៥០-៥០ ​ប៉ុណ្ណោះ​ក្នុង​ការ​ត្រលប់​ទៅ​វិញ។

​ដើម្បី​ជា​ការ​ស្រាយ​ចម្ងល់​ទៅ​លើ​រឿង​នេះ​លោក Laporta ​ប្រធាន​ក្លឹប Barcelona ​បាន​និយាយ​ថា​៖ “ខ្ញុំ​ត្រូវ​រក​វិធី​ដើម្បី​ពង្រឹង​ទំនាក់ទំនង​ជាមួយ Messi ​នា​ពេល​បច្ចុប្បន្ន​ជាមួយ​ក្រុម Barca​។ យើង​នឹង​ចាំ​មើល​ទាំង​អស់​គ្នា ប៉ុន្តែ​គាត់​ដឹង​ច្បាស់​ហើយ​ថា​ទ្វា​នៅ​ទី​នេះ​តែងតែ​បើក​សម្រាប់​គាត់​ជានិច្ច។ Messi ​ជា​កីឡាករ​ល្អ​បំផុត​លើ​លោក គាត់​តែងតែ​ជា​កីឡាករ​សំខាន់​ជា​និច្ច​ក្នុង​ប្រវត្តិសាស្ត្រ​របស់​យើង”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT